រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះពលរដ្ឋ និង​និស្សិត​ខ្មែរ​ដែល​កំពុងស្ថិត​នៅ​ក្នុង​បណ្តា​ប្រទេស​ដែល​មានសង្គ្រាមនៅមជ្ឈឹមបូព៌ា និងបានអំពាវនាវឱ្យ​ភាគី​ជម្លោះ​មាន​ការ​អត់ធ្មត់​ជា​អតិមរមា

2026/03/02 09:20:10 pm        286

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាន នៅថ្ងៃទី២ ខែ​កុម្ភៈ ឆ្នាំ២០២៦នេះថា រាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា​នាយករដ្ឋ​មន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ និងនិស្សិតខ្មែរដែល​កំពុង​ស្ថិត​នៅ​ក្នុង​បណ្តា​ប្រទេសដែលមានសង្គ្រាមនៅមជ្ឈឹមបូព៌ា និងបាន​អំពាវ​នាវ​ឱ្យ​ភាគី​ជម្លោះ​មាន​ការ​អត់​ធ្ម​ត់​ជា​អតិមរមា។

អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងថា បណ្តា​ស្ថាន​ឯក​អគ្គ​រាជ​ទូត​កម្ពុជា​ទាំង​អស់​ដែលទទួល​បន្ទុកទំនាក់ទំនងជាមួយប្រទេស​នៅ​មជ្ឈិមបូព៌ា​បាន​ទទួល​ការ​ណែនាំ​ឲ្យ​ប្រកាស​ប្រាប់​ប្រជាពលរដ្ឋ និងនិស្សិតកម្ពុជាទាំងអស់ឱ្យមានការប្រុងប្រយ័ត្ន និងផ្ដល់​លេខ​ទាក់​ទង​ ដើម្បីសម្របសម្រួលក្នុងករណីមានអាសន្ន។

ជាក់ស្តែង ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទួគីនិងគូវ៉ែត បានចេញ​សេចក្តី​​អំពាវ​នាវ​ដល់​និស្សិត ​និងប្រជាពលរដ្ឋខ្មែរទាំងអ់សឱ្យមានការប្រុងប្រយ័ត្ន និងបានទាក់​ទង​ជា​ប្រចាំ​ជាមួយ​ប្រធាន​ក្រុម​និស្សិតហើយបានប្រាប់ឱ្យពួកគេរក្សាការប្រុងប្រយ័ត្នចំពោះសវត្ថិភាពផ្ទាល់ខ្លួន និ​ង​ត្រៀម​ខ្លួនជានិច្ចក្នុងករណីមានអាសន្ន ដោយត្រូវ​ស្តាប់​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​នៃ​ប្រទេស​ដែល​ខ្លួន​កំពុង​ស្នាក់នៅ។

ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ថា នៅប្រទេសអ៊ីស្រ្តាអែល មាននិស្សិតខ្មែរសរុបចំនួន ២៣៩ នាក់​កំពុងសិក្សានៅទីនោះ ក្នុងនោះនិស្សិតមកពីសកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន១៥៣ នាក់​និង​សាលាកសិកម្មព្រែកលាបចំនួន៨៦ នាក់។ ចំណែកនៅប្រទេសគូវ៉ែត មាននិស្សិតខ្មែរ ២៧​នាក់​។ ក្រៅពីនោះ ក៏មានពលរដ្ឋខ្មែរមួយចំនួនទៀតកំពុងស្នាក់នៅ ធ្វើការ ឬធ្វើដំណើរ​កម្សា​ន្ត​ក្នុង​បណ្តា​ប្រទេស​មជ្ឈឹមបូព៌ាផងដែរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានសង្គត់ធ្ងន់ថា ថ្នាក់ដឹកនាំកម្ពុជាដែលមាន សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ​ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បាន​តាមដានយ៉ាងយកចិត្តទុកដាក់បំផុតចំពោះបញ្ហានេះ។ រហូតមក​ដល់​ពេល​នេះ​នៅមិ​ន​ទាន់​មាន​​ព័ត៌មានស្តីពីប្រជាជនខ្មែរទទួលរងគ្រោះដោយសារសង្គ្រាមនេះនៅឡើយទេ។

ពាក់ព័ន្ធ​នឹង​បញ្ហានេះ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​កាល​ពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដោយបញ្ជាក់ថា កម្ពុជាកំពុងតាម​ដាន​ស្ថានការណ៍​នៅ​មជ្ឈិមបូព៌ា ដោយក្តីបារម្ភដ៏ជ្រាលជ្រៅ និងបានអំពាវនាវដល់​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​ឱ្យរក្សាការអត់ធ្មត់ជាអតិបរមា​ដើម្បី​ជៀស​វាង​កំណើន​ស្ថាន​ការណ៍កាន់​តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត ដែលនឹងប៉ះពាល់ដល់អាយុជីវិតជនស៊ីវិល និងប៉ះពាល់ដល់សន្តិភាព៕ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm