អគារសារមន្ទីរតេជោសន្ដិភាពសាងសង់ឡើងដោយក្រុមហ៊ុនជប៉ុនកាលពីដើមឆ្នាំ២០២៤ បានបញ្ចប់ការសាងសង់ និងប្រារព្ធពិធីផ្ទេរ-ប្រគល់នៅថ្ងៃនេះ

2026/03/02 02:29:12 pm        427

សៀមរាប៖ អគារសារមន្ទីរតេជោសន្ដិភាពនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltdកាលពីដើមឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់ និងប្រារព្ធពិធីផ្ទេរ-ប្រគល់នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ។ នេះបើតាម ឯកឧត្តម ហេង រតនា ប្រតិភូ​រាជ​រដ្ឋាភិបាល​ទទួល​បន្ទុកជាអគ្គនាយកCMAC។

ឯកឧត្តម ហេង រតនា បានឱ្យដឹងថា ថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ នៅសារមន្ទីរតេជោសន្តិភាព ខេត្ត​សៀមរាប បានរៀបចំពិធីបញ្ចប់ការសាងសង់និង ផ្ទេរ-ប្រគល់អគារតេជោសន្ដិភាព ដែល​មាន​ទំហំ​៥២x៥២ម៉ែត្រ ២ជាន់ មានកម្ពស់១៧ម៉ែត្រ និងមានក្រឡាផ្ទៃសរុបចំនួន ៤.០១២​ម៉ែត្រ​ក្រឡា ​សាងសង់លើផ្ទៃដីសរុបប្រមាណ១២ហិកតា ដែលជាជំនួយ​ហិរញ្ញប្បទា​ន​ឥត​សំណង​របស់​រាជ​រដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈ JICA ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនអង្គភាព CMAC។

ឯកឧត្តមបន្តថា អគារសារមន្ទីរតេជោសន្ដិភាពនេះត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltdកាលពីដើមឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់ និងប្រារព្ធពិធីផ្ទេរ-ប្រគល់នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ។

ឯកឧត្តម ហេង រតនា បញ្ជាក់ថា សារមន្ទីរនេះត្រូវបានកសាងឡើង ដើម្បីថែ​រក្សា​មរតក​ប្រវត្តិ​សាស្ត្រ​​ក្នុង​ស្មារតីរំលឹកចងចាំនូវទុក្ខសោកនាដកម្ម​នៃ​សង្គ្រាម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា និ​ង​ផ្សព្វផ្សាយវប្បធម៌សន្តិភាពសម្រាប់មនុស្សជាតិ។

សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ឯកភាពប្រសិទ្ធនាមសារមន្ទីរនេះថា «សារមន្ទីរតេជោសន្តិភាព»។

ឯកឧត្តម ហេង រតនា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលនិងប្រជាជនជប៉ុន ដែលបាន​ផ្តល់​ហិរញ្ញ​ប្បទា​នឥ​តសំ​ណងដ៏មាន​តម្លៃ​សម្រាប់​ការ​សាង​សង់​អគារ​ផ្សព្វ​ផ្សាយ​អប់រំ​យល់​ដឹង​ពី​សង្គ្រាម​នេះ​ឡើង។ ទន្ទឹងនឹងនេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ថ្នាក់ដឹនាំ មន្រ្តី JICA ក៏ដូចជាក្រុមហ៊ុន consultants” The consortium of Oriental Consultants Global Co. Ltd and the Japan International Cooperation System” និងក្រុមហ៊ុនសំណង់ SATO KOGYO គ្រប់ឋាននុក្រមដែលតែងតែជួយសម្របសម្រួលយ៉ាងសកម្ម និងមានប្រសិទ្ធភាព ធានាថាសំណង់ទាំងអស់ប្រកបដោយគុណភាពខ្ពស់ និងបានធ្វើឲ្យការអនុវត្តគម្រោងនេះដោយជោគជ័យ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am