ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) បានប្រកាសកាលពីថ្ងៃអាទិត្យថា ជនអន្តោប្រវេសន៍ ៤នាក់ បានស្លាប់ នៅសមុទ្រ និង ១០នាក់ បាត់ខ្លួន បន្ទាប់ពីឧប្បត្តិហេតុមួយ ដែលពាក់ព័ន្ធនឹងទូកមួយគ្រឿងលិច នៅឆ្នេរសមុទ្រ Tobruk ភាគខាងកើតប្រទេសលីប៊ី។

UNHCR បាននិយាយនៅលើហ្វេសប៊ុកថា៖«មានមនុស្ស ៣១នាក់ នៅលើទូកនោះ ១៧នាក់ នៅរស់រានមានជីវិត អ្នកផ្សេងទៀត នៅបាត់ខ្លួន» ដោយមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីសញ្ជាតិរបស់ពួកគេ។

UNHCR បានបន្ថែមថា៖«មនុស្សប្រថុយប្រថានធ្វើដំណើរតាមសមុទ្រ នៅពេលដែលសង្គ្រាមមិនទុកឲ្យ ពួកគេនូវផ្លូវចេញដែលមានសុវត្ថិភាព មិនពង្រីកផ្លូវដែលមានសុវត្ថិភាព និងស្របច្បាប់ទេ»៕