ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ណែនាំ​ក្រុមការងារ​គ្រប់​ថ្នាក់​បន្ត​គាំទ្រ​ការ​អភិវឌ្ឍមូលដ្ឋាន​ឆ្លើយ​តប​តាម​គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​ឱ្យ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់​

2026/03/02 10:06:18 pm        167

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំគ្រប់ថ្នាក់ និងអាជ្ញាធរ បន្ត​ពង្រឹង​ការ​ឆ្លើយតប និង​បម្រើប្រ​ជាពលរដ្ឋ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ​ឱ្យបានល្អប្រសើរថែមទៀត ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ នេះជា​ប្រសាសន៍​លើក​ឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ប្រធានក្រុម​ការងារ​រាជ​រដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​ខេត្ត​ត្បូង​ឃ្មុំ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៥ និង​ទិស​ដៅ​ការងារឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នា​ព្រឹក​ថ្ងៃ​ទី២​ ខែមីនា ឆ្នាំ២០២៦ នៅសាលាខេត្តត្បូងឃ្មុំ។

ជាមួយគ្នានេះ ឯកឧត្តម បានសម្តែងនូវការអបអរសាទរលើសមិទ្ធផលទាំងអស់សម្រេចបាន និង​ថ្លែង​អំណរគុណចំពោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ គណៈ​អភិបាលខេត្ត រដ្ឋបាលក្រុងស្រុក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់​អាវុធ​នៅខេត្តត្បូងឃ្មុំ ដែលបាន​ប្រឹង​ប្រែង​រួម​គ្នា​ក្នុង​ការ​បំពេញ​ភារកិច្ច​ទៅ​តាម​តួនាទី​រៀង​ៗ​ខ្លួន​ ដែលនាំឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរបស់ខេត្ត ទទួលបា​ន​លទ្ធផល​ជា​ច្រើន​កន្លង​មក​។

ឯកឧត្តមប្រធានក្រុមការងារ បានសង្កត់ធ្ងន់លើការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយ​បន្តពង្រឹងសន្តិសុខ និងសុវត្ថិភាព៖ សណ្តាប់ធ្នាប់សាធារណៈ និងលុបបំបាត់បទល្មើស ដូច​ជា​ការលុបបំបាត់អំពើល្មើសគ្រឿងញៀន ល្បែងស៊ីសង និងអនឡាញស្កែម (Online Scam)​។ ជាមួយគ្នានេះ ឯកឧត្តមប្រធានក្រុមការងារ បាន​ថ្លែង​ជំរុញទៅដល់ក្រុមការងារនិងរដ្ឋបាលខេត្ត អាជ្ញាធរ​គ្រប់ថ្នាក់ ខិតខំជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ជា​ពិសេស​ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរថែមទៀត ដោយ​ត្រូវ​លុប​បំបាត់​ឱ្យអស់នូវបញ្ហាគ្រឿងញៀន ក្មេងទំនើង រួមគ្នាលុបបំ​បាត់​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ (Online Scam), និងល្បែងស៊ីសងគ្រប់ប្រភេទ ដើម្បីធានាថា​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ឆ្លើយតបនឹងតម្រូវការជាក់ស្ដែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងជំរុញលើកទឹកចិត្តរៀបចំគម្រោងអភិវឌ្ឍសេដ្ឋកិច្ចបៃតងរបស់ខេត្តត្បូងឃ្មុំ ដើម្បីទទួលអ្នកវិនិយោគ និងទេសចរណ៍ តាមរយៈរៀបចំផែនការមេ ទៅតាមសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្មនិងភូមិសាស្រ្ត ឱ្យមានលក្ខណៈគ្រប់គ្រាន់។« ការពង្រីកការវិនិយោគ ធ្វើឱ្យប្រជាពលរដ្ឋមានការងារ មានចំណេះ បើកចំហរ ដើម្បីប្រជាពលរដ្ឋ នឹងក្លាយជាម្ចាស់ និងអាចដឹកនាំឧស្សហកម្ម និងសេដ្ឋកិច្ចក្នុងតំបន់នៅក្នុងពេលអនាគត។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែម។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យ ធ្វើឱ្យប្រជាជនមានជីវភាពធូធារ និងមានកំណើនសេដ្ឋកិច្ច មានសុខសន្តិភាព ស្ថេរភាពនយោបាយ និងសុវត្ថិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងទន់ភ្លន់ ប្រកបដោយព្រហ្មវិរធម៌ គុណធម៌ របស់ប្រមុខដឹកនាំសម្តេចតេជោ និងសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃព្រះ រាជាណាចក្រមកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម បានជំរុញឱ្យមានការពង្រឹងសាមគ្គីភាពកាន់តែខ្លាំងក្លា ការរួមគ្នាជាធ្លុងមួយ គាំទ្រដល់ រាជរដ្ឋាភិបាល ក្នុងការដឹកនាំលើវិធានការទាំងផ្នែក ការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងកងកម្លាំងប្រដាប់អាវុធ របស់ យើង។ លើសពីនេះ ស្នើបន្តឱ្យអាជ្ញាធរ និង ប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់មជ្ឈដ្ឋាន ផ្តល់ការគាំទ្រពេញទំហឹងទាំង ខាងសម្ភារៈ និងស្មារតីដល់វីរយុទ្ធជននៅសមរភូមិមុខ និងបងប្អូនប្រជាពលរដ្ឋភៀសសឹក នៅតាមជម្រកសុវត្ថិភាពនិងតាមមូលដ្ឋាននានា។

សូមបញ្ជាក់ថា លទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ត្រូវបានអានដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយបានលើកឡើងពីការ ចូលរួមគាំទ្រ និងអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា រួមទាំងការគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការផ្តល់សេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ។ ក្នុងរយៈពេលកន្លងមកនេះ ក្រុមការងារសម្រេចបានសមិទ្ធផលសំខាន់ៗ ដូចជាការចុះធ្វើវេទិកាសាធារណៈ ដោះស្រាយបញ្ហាប្រឈម សំណើ សំណូមពរ និងការចុះជួបប្រជាពលរដ្ឋតាមមូលដ្ឋាន ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ការបង្កើនភាពស្អាតនៅតាមមូលដ្ឋាន សាលារៀន វត្តអារាម និងនៅតាមផ្លូវជាតិ ការបង្កើនគម្របបៃតង បង្កើតជាថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ខេត្តត្បូងឃ្មុំ និងចែកជូនប្រជាពលរដ្ឋដាំបានច្រើន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវថ្នល់ សាលារៀន វត្តអារាម និងមូលដ្ឋាននានា រួមទាំងការងារជួយដល់ជនភៀសសឹកដោយសាសង្រ្គាមឈ្លានពាន និងការធានាបានសន្តិសុខសណ្តាប់សង្គមបានល្អផងដែរ៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        397
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        426
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        552

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm