អ្នកវិភាគ រំពឹងថាតម្លៃប្រេងនឹងនៅតែខ្ពស់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ ដោយសារតែជម្លោះកាន់តែកើនឡើងនៅតំបន់មជ្ឈិមបូព៌ា ខណៈពួកគេវាយតម្លៃពីផលប៉ះពាល់ដល់ការផ្គត់ផ្គង់ ជាពិសេសលំហូរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលមានលម្ហូរប្រេងជាង២០% នៃពិភពលោក។

សន្ទស្សន៍ប្រេងឆៅ បានកើនឡើងជាង៨% នៅថ្ងៃចន្ទនេះ ដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលច្រើនខែ មកនេះ ក្នុងការជួញដូរលើកដំបូង បន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល បានបើកការវាយប្រហារលើអ៊ីរ៉ង់ និងបានសម្លាប់មេដឹកនាំកំពូលរបស់ប្រទេស គឺលោក Ali Khamenei ដោយទីក្រុងតេអេរ៉ង់ បានវាយបកប្រឆាំងអ៊ីស្រាអែល និងយ៉ាងហោចណាស់ប្រទេសចំនួនប្រាំពីរផ្សេងទៀត។
អ្នកវិភាគ មើលឃើញថាប្រភេទប្រេង Brent មានតម្លៃជួញដូរចន្លោះពី៨០ ដុល្លារ ទៅ៩០ ដុល្លារក្នុងមួយបារ៉ែល យ៉ាងហោចណាស់ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខនេះ។ ធនាគាររំពឹងថាតម្លៃនឹងធ្លាក់ចុះមកត្រឹម៧០ដុល្លារក្នុងមួយបារ៉ែលវិញ។
