ដោយបានដកស្រង់ប្រភពមួយចំនួន ទស្សនាវដ្តី Der Spiegel បានរាយការណ៍ថា ជាការឆ្លើយតបទៅនឹងការវាយប្រហាររួមគ្នារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល អ៊ីរ៉ង់បានបើកការវាយប្រហារលើមូលដ្ឋានទ័ពអាល្លឺម៉ង់ នៅប្រទេសហ្ស៊កដានី និងអ៊ីរ៉ាក់ ក្នុងចំណោមគោលដៅផ្សេងទៀត។

យោងតាមប្រភពទាំងនោះ មីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់ ត្រូវបានបាញ់ទៅលើមូលដ្ឋានមួយ ដែលមានទីតាំងនៅជិតអាកាសយានដ្ឋាន Erbil ភាគខាងជើងអ៊ីរ៉ាក់ និងមូលដ្ឋានទ័ពអាល្លឺម៉ង់ នៅភាគខាងកើតហ្ស៊កដានី។ ទស្សនាវដ្តីអាល្លឺម៉ង់នេះ បានសរសេរថា ខណៈពេលដែលមីស៊ីលជាច្រើនគ្រាប់ និងដ្រូនជាច្រើនគ្រឿង ត្រូវបានកម្ទេចដោយប្រព័ន្ធការពារដែនអាកាស ទាហានអាមេរិកម្នាក់ បានរងរបួសដោយកម្ទេចកម្ទីដែលបានធ្លាក់មកនោះ។

នៅមុនពេលវាយប្រហារលើអ៊ីរ៉ង់ កងទ័ពអាល្លឺម៉ង់ បានកាត់បន្ថយវត្តមានយោធារបស់ខ្លួននៅអ៊ីរ៉ាក់«ដល់អប្បបរមាដាច់ខាត»។ ទស្សនាវដ្តីនេះ បានបន្ថែមថា ចំនួនកងទ័ពអាល្លឺម៉ង់នៅហ្ស៊កដានី ក៏នឹងត្រូវបានកំណត់ នៅពេលដែលស្ថានភាពអនុញ្ញាតឲ្យមានសកម្មភាពជាក់លាក់កើតឡើង៕