UNESCOគ្រោងប្រកាសលទ្ធផល​សំណើរ​សុំចុះបញ្ជីតំបន់ប្រាសាទកោះកេរ នៅពាក់កណ្ដាលឆ្នាំនេះ

2022/03/23 11:48:41 pm        3.0 K

សៀមរាប៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ បានឱ្យដឹងថា អង្គការយូណេស្កូ គ្រោងនឹងប្រកាសលទ្ធផលនៃសំណើរសុំដាក់ តំបន់ប្រាសាទកោះកេរ ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងខែមិថុនា ឆ្នាំនេះ ខណៈដែលអាជ្ញាធរជាតិព្រះវិហារ បាននឹងកំពុងយកចិត្ដទុកដាក់ខ្ពស់ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍ ក្នុងរមណីយដ្ឋានប្រាសាទ កោះកេរនោះ។

លោកជំទាវសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បន្ទាប់ពីបញ្ចប់កិច្ច ប្រជុំ អាយស៊ីស៊ីព្រះវិហារ កាលពីល្ងាចថ្ងៃទី២២​ ខែមីនា នេះ បានឱ្យដឹងថា ​អង្គការយូណេស្កូ គ្រោងនឹង ប្រកាសលទ្ធផលសម្រេចនៅក្នុងខែមិថុនា ខាងមុខនេះ ឬលើស​បន្ដិចបន្ដួច អាស្រ័យ​លើ​អង្គការ​យូណេស្កូ ​ប៉ុន្ដែស្ថិតនៅឆ្នាំ២០២២នេះ ។

កិច្ចប្រជុំអាយស៊ីស៊ីព្រះវិហានេះ បានធ្វើបទបង្ហាញជាច្រើនអំពីតំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដើម្បីឱ្យអង្គការយូណេស្កូ ​វាយតម្លៃលើការអភិរក្ស ​និងអភិវឌ្ឍន៍​ ដែលអាជ្ញាធរជាតិព្រះវិហារ បានអនុវត្ដកន្លងមក។

បទបង្ហាញត្រូវបានធ្វើលើការងារអភិរក្សប្រាសាទដងទង់ ប្រាសាទតាមែន ប្រាសាទធំ ប្រាសាទចិន ប្រាសាទក្រចាប់ និងប្រាសាទអណ្ដូងគុក ក្នុងតំបន់បេតិកភណ្ឌប្រាសាទកោះកេរ។ ការងារកំ ណាយបុរាណនៅប្រាសាទថ្មបាយក្រៀម ប្រាសាទក្រចាប់ និងប្រាសាទចិន ក្នុងតំបន់បេតិកភណ្ឌប្រាសាទ កោះកេរ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជូនឯកសារស្នើសុំចុះបញ្ជីតំបន់ប្រាសាទកោះកេរ ទៅអង្គ ការយូណេស្កូកាលពីខែមករា ឆ្នាំ២០២១។ តំបន់ប្រាសាទកោះកេរ ​ដែលស្នើទៅអង្គការយូណេស្កូ មានផ្ទៃ ដីទំហំជាង៨,៧០០ហិកតា ​នៅក្នុងភូមិសាស្ត្រឃុំស្រយ៉ង់ ក្នុងស្រុកគូលែន ខេត្តព្រះវិហារ បន្ទាប់ពីប្រាសាទព្រះវិហារ ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ២០០៨៕ អត្ថបទ៖ ឈិត សាវី


អត្ថបទដែលទាក់ទង

មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        44
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        45
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm        39

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ

2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm