មន្ត្រី៖ សហរដ្ឋអាមេរិកមិនមានបំណងបន្ថយការវាយប្រហារលើអ៊ីរ៉ង់ឡើយ

2026/03/02 10:44:44 pm        182

មន្ត្រីយោធាអាមេរិកម្នាក់បាននិយាយថា យោធាអាមេរិកមិនមានគម្រោងបន្ថយការវាយប្រហាររបស់ខ្លួនលើអ៊ីរ៉ង់នោះទេ បន្ទាប់ពីមានប្រតិបត្តិការដ៏ទូលំទូលាយដែលបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ ដែលផ្តោតលើថ្នាក់ដឹកនាំរបស់ប្រទេស។

លោក Tim Hawkins ដែលជាអ្នកនាំពាក្យនៃទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (CENTCOM) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Al Arabiya English ថា៖ «យើងពិតជាបាននិយាយថា ខ្លាំងក្លាមែន ហើយយើងពិតជាមានន័យដូច្នោះមែន»។

CENTCOM ដែលត្រួតពិនិត្យប្រតិបត្តិការយោធាអាមេរិក នៅតំបន់មជ្ឈិមបូព៌ា បានឲ្យដឹងកាលពីចុងសប្ដាហ៍កន្លងមកថា លោកប្រធានាធិបតី Donald Trump បានបញ្ជាឲ្យមានយុទ្ធនាការនេះ ដែលមានឈ្មោះថា «Operation Epic Fury» ដើម្បីការពារជនជាតិអាមេរិក ដោយលុបបំបាត់ការគំរាមកំហែងដែលបង្កឡើងដោយរបបអ៊ីរ៉ង់។

ទីបញ្ជាការនេះបានឲ្យដឹងតាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X ថា «លោកប្រធានាធិបតីបានបញ្ជាឲ្យអនុវត្តវិធានការយ៉ាងខ្លាំងក្លា និងច្បាស់លាស់។ កងកម្លាំង CENTCOM កំពុងធ្វើការវាយប្រហារដ៏ខ្លាំងក្លា និងឥតបង្អង់ដៃឡើយ»។ ប្រតិបត្តិការនេះបានកំណត់គោលដៅ និងសម្លាប់ថ្នាក់ដឹកនាំជាន់ខ្ពស់អ៊ីរ៉ង់ ក្នុងនោះរួមទាំងមេដឹកនាំកំពូល លោក Ali Khamenei ដែលបានដឹកនាំប្រទេសអស់រយៈពេល ៣៦ឆ្នាំ។

CENTCOM បានប្រកាសកាលពីថ្ងៃអាទិត្យ (ទី១ ខែមីនា ឆ្នាំ២០២៦) ថា ខ្លួនបានធ្វើការវាយប្រហារប្រឆាំងនឹងគោលដៅអ៊ីរ៉ង់ជាង ១.០០០គោលដៅ រហូតមកដល់ពេលនេះ ក្នុងនោះរួមទាំងការបំផ្លាញទីស្នាក់ការកណ្តាលកងកម្លាំងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) របស់អ៊ីរ៉ង់ផងដែរ។

បើយោងតាមមន្ត្រីអាមេរិក បានឲ្យដឹងថា យ៉ាងហោចណាស់សមាជិកយោធាអាមេរិក ៣នាក់ ត្រូវបានសម្លាប់ និងជាច្រើននាក់ទៀតរងរបួសធ្ងន់ធ្ងរ អំឡុងការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ លើគោលដៅ នៅទូទាំងតំបន់មជ្ឈិមបូព៌ា ។ អ្នកស្លាប់ និងរបួសបន្ថែមទៀត ត្រូវបានគេរំពឹងថា នឹងត្រូវបានប្រកាសនៅប៉ុន្មានថ្ងៃខាងមុខ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm