ទេសចរបរទេសគាំទ្រភ្នំពេញជាក្រុងទេសចរណ៍ល្អបំផុតមួយលើពិភពលោកនៅឆ្នាំ២០២៥

2026/03/02 11:14:11 pm        136

តាមប្រភពពី Condé Nast Traveler បានបង្ហាញលទ្ធផលការស្ទង់មតិជាអន្តរជាតិថា រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់កំពូលទី10 ក្នុងបណ្តាទីក្រុងធំៗដែលល្អបំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០២៥។ សម្រាប់លទ្ធផលការស្ទង់មតិនេះ ភ្ញៀវបរទេស បានថ្លែងការគាំទ្រ ហើយថា រាជធានីភ្នំពេញ ក៏ជាគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងជីវិត ដែលការប្រកបរបររបស់ប្រជាជន មានភាពរស់រវើកខ្លាំង និងទាក់ទាញ។

ភ្ញៀវទេសចរអន្តរជាតិ មកពីអង់គ្លេស បារាំង អាឡឺម៉ង់ បានថ្លែងប្រាប់BTV នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះថា រាជធានីភ្នំពេញ ជាទីក្រុងទេសចរណ៍ធំស្រស់ស្អាត មានភាពសំបូរបែប រឿងរ៉ាវវប្បធម៌ប្រវត្តិសាស្ត្រ មានកន្លែងដើរកម្សាន្តច្រើន បៃតង ចរាចរណ៍មានភាពមមាញឹក ប្រជាជនមានភាពរស់រវើក ក្នុងការប្រកបរបរអាជីវកម្ម និងការងារ ជាដើម ហើយរាជធានីភ្នំពេញ សក្តិសមជាទីក្រុង ស្ថិតក្នុងចំណោមទីក្រុងទេសចរណ៍ធំល្អៗទាំង១០នៅពិភពលោក ហើយភ្ញៀវបរទេសនានានោះ ក៏បានអំពាវភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា ដើម្បីទទួលចំណេះដឹង បទពិសោធន៍ល្អទាំងនោះ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា ការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ រាជធានីភ្នំពេញ ជាប់ចំណាត់ថ្នាក់លេខ១០ ក្នុងបណ្តាទីក្រុងធំៗដែលល្អបំផុតនៅលើពិភពលោក ក្នុងឆ្នាំ២០២៥ គឺកើតឡើងដោយសារប្រទេសជាតិមានការអភិវឌ្ឍ មានសុខសន្តិភាព ក្រោមការដឹកនាំរបស់ប្រមុខថ្នាក់រាជរដ្ឋាភិបាលកម្ពុជា និង គោលដៅទេសចរណ៍មានសុវត្ថិភាព និងភាពទាក់ទាញ។

តាមប្រភពពី Condé Nast Traveler បានបង្ហាញលទ្ធផលការស្ទង់មតិជាអន្តរជាតិថា ទីក្រុងធំៗដែលល្អបំផុតទាំង១០នៅលើពិភពលោក ក្នុងឆ្នាំ២០២៥ ( The Best Big Cities in The World in 2025) លំដាប់កំពូលលេខ១ ទីក្រុង Tokyo លេខ២ ទីក្រុង Kyoto ប្រទេសជប៉ុន លេខ៣ ទីក្រុង Cape Town ខណៈទីក្រុងSingapore ជាប់លំដាប់កំពូលលេខ៤ ត្រូវបានទទួលបានការកោតសរសើរចំពោះការរៀបចំផែនការទីក្រុងបៃតងមានប្រសិទ្ធភាព និងទិដ្ឋភាពការទទួលទានអាហារលំដាប់ថ្នាក់ពិភពលោក ដោយឡែករាជធានីភ្នំពេញ ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់ថ្នាក់កំពូលទី១០ ដោយមានការឆ្លុះបញ្ជាំងពីការទទួលស្គាល់ជាសកលកាន់តែខ្លាំងឡើងៗ អំពីទីតាំងទេសចរណ៍ប្រវត្តិសាស្ត្រ និងជីវិតមានភាពរស់រវើកនៅក្នុងទីក្រុង។

អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm