ក្រសួងការពារជាតិអង់គ្លេស និយាយថា មូលដ្ឋានកងទ័ពអាកាសភូមិន្ទចក្រភពអង់គ្លេស Akrotiri ស្ថិតក្នុងប្រទេសស៊ីប ត្រូវបានគេមើលឃើញរងការវាយប្រហាររបស់យានដ្រូនសង្ស័យកាលពីយប់កន្លងទៅ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Keir Starmer និយាយថា អង់គ្លេស នឹងអនុញ្ញាតឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានរបស់ខ្លួន ដើម្បីវាយប្រហារអ៊ីរ៉ង់ ។
ប្រធានាធិបតីស៊ីបលោក Nikos Christodoulides និយាយនៅក្នុងសុន្ទរកថានាថ្ងៃចន្ទនេះថា សេវាកម្មសាធារណៈទាំងអស់ ស្ថិតក្រោមការប្រុងប្រយ័ត្ន ហើយនិងត្រៀមប្រតិបត្តិការពេញលេញ ។ លោកថា យានដ្រូន Shahed បណ្តាលឲ្យមានការខូចខាតស្រាល ពេលវាធ្លាក់នៅក្នុងបរិវេណមូលដ្ឋានយោធា កាលពីវេលាម៉ោង ១២ និង ០៣នាទី យប់រំលងអធ្រាត្រ ម៉ោងក្នុងស្រុក ថ្ងៃចន្ទ ។
លោក Christodoulides និយាយថា លោកចង់បញ្ជាក់ថា ប្រទេសរបស់ពួកយើងពុំបានចូលរួម និងមានបំណងចូលរួមប្រតិបត្តិការយោធាណាមួយនោះឡើយ ។
មូលដ្ឋានទ័ព Akrotiri នៅតំបន់ភាគនិរតីទីក្រុងតំបន់ឆ្នេរ Limassol ស្ថិតនៅក្នុងចំណោមមូលដ្ឋានយោធា ២កន្លែង ដែលចក្រភពអង់គ្លេស រក្សានៅក្នុងអតីតដែនអាណានិគមន៍មួយនេះ ចាប់តាំងពីពួកគេទទួលបានឯករាជ្យ កាលពីឆ្នាំ ១៩៦០ ។ នៅក្នុងមូលដ្ឋានទ័ពនេះ មានសមាជិកគ្រួសារយោធារស់នៅផងដែរ ។

អាជ្ញាធរនៅក្នុងមូលដ្ឋានយោធា បានណែនាំឲ្យអ្នកស្រុករស់នៅជិតមូលដ្ឋានទ័ព Akrotiri ស្វែងរកទីជម្រកឲ្យទាន់ពេល រហូតដល់មានការជូនដំណឹងបន្ថែមទៀត បន្ទាប់ពីផលប៉ះពាល់ដោយសារយានដ្រូនសង្ស័យ ហើយបុគ្គលិកមិនចាំបាច់ នឹងត្រូវបំបែកជួរគ្នា ហើយទីតាំងយោធាផ្សេងទៀតរបស់អង់គ្លេស ប្រតិបត្តិការធម្មតា ។
មូលដ្ឋានទ័ព Akrotiri ដែលស្ថិតនៅលើឧបទ្វីបរាងជាការ៉េនៃតំបន់ជ្រោយភាគខាងត្បូងប្រទេសស៊ីប ធ្លាប់ប្រើប្រាស់កាលពីមុនសម្រាប់ប្រតិបត្តិការយោធានៅប្រទេសអ៊ីរ៉ាក់ ស៊ីរី និងយេម៉ែន ។
ការវាយប្រហារនៅថ្ងៃចន្ទនេះ និងជាការវាយហារលើកដំបូងលើមូលដ្ឋានយោធាអង់គ្លេស បានក្លាយជាការឡើងកម្តៅក្នុងជម្លោះដែលឈានចូលដល់ថ្ងៃទី ៣ ៕
