អ៊ីស្រាអែលនិយាយថា ជម្រើសទាំងអស់នៅលើតុ សម្រាប់ការវាយប្រហារជើងគោកលើលីបង់

2026/03/03 12:44:36 am        61

លោកឧត្តមសេនីយឯក Effie Defrin គឺជាអ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល និយាយនៅថ្ងៃចន្ទនេះថា ជម្រើសទាំងអស់នៅលើតុល ពេលសួរថាតើអ៊ីស្រាអែលនឹងពិចារណាការវាយប្រហារតាមជើងគោកលើលីបង់ដែរឬទេ ។

អាជ្ញាធរបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣១នាក់ នៅថ្ងៃចន្ទនេះ បន្ទាប់ពីការបាញ់រ៉ុក្កែតពីក្រុមសកម្មប្រយុទ្ធហេសបូឡាដែលគាំទ្រដោយទីក្រុងតេអេរ៉ង់ ក្រោយការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ។

យោធាអ៊ីស្រាអែលបានសន្យាថា នឹងបង្កើនការវាយប្រហាររបស់ខ្លួនលើប្រទេសនេះ និងធ្វើឲ្យក្រុមហេសបូឡារងផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីបានបើកការវាយប្រហារជាច្រើនលើកនៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត និងភាគខាងត្បូងប្រទេសលីបង់ គឺជាតំបន់ដែលក្រុមហេសបូឡាគ្រប់គ្រង។ 

ការកើនឡើងភាពតានតឹង បានកើតឡើង ខណៈអាជ្ញាធរលីបង់ ដែលបានព្យាយាមជួយសង្គ្រោះប្រទេសនេះពីផលវិបាកណាមួយនៃការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បាននិយាយថា ការបាញ់រ៉ុក្កែតរបស់ហេសបូឡាបានផ្តល់លេសដល់អ៊ីស្រាអែល ដើម្បីបង្កើនការវាយប្រហាររបស់ខ្លួន ។

លោក Defrinនិយាយថា ក្រុមហេសបូឡា បានបើកការវាយប្រហារកាលពីយប់កន្លងទៅ ។ ពួកគេដឹងច្បាស់ថា អ្វីកំពុងកើតឡើង ។ ពួកយើងបានព្រមានរួចហើយ ពួកគេត្រូវតែតបស្នងចំពោះអ្វីដែលពួកគេបានធ្វើ ។ ពួកយើងបានត្រៀមខ្លួនរួចរាល់ ពួកយើងបានចល័តទាហានបម្រុងរាប់ម៉ឺននាក់ កងវរសេនាធំ កងពលតូច និងកងពលធំរាប់សិបអង្គភាព ត្រូវបានដាក់ពង្រាយ ដើម្បីការពារព្រំដែនខាងជើង ហើយនិងត្រៀមខ្លួនសម្រាប់លទ្ធភាពគ្រប់បែបយ៉ាង ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm