ដងផ្លូវនៅទីក្រុងតេអេរ៉ង មានសភាពស្ងាត់ជ្រងំនៅថ្ងៃចន្ទនេះ ក្នុងនោះហាងជាច្រើន បានបិទទ្វារ ហើយអ្នកថ្មើរជើងមានដែនកំណត់ បន្ទាប់ពីការស្លាប់របស់មេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei កាលពីថ្ងៃសៅរ៍ ។
ផ្ទាំងប៉ាណូបង្ហាញរូបលោក Khamenei ត្រូវបានគេមើលឃើញនៅទូទាំងទីក្រុង ខណៈរថយន្តបើកឆ្លងកាត់ដង់ផ្លូវគ្មានមនុស្សម្នា ហើយអគារធុរកិច្ច បានបិទទ្វារ ។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានសម្របសម្រួលការវាយប្រហារលើអ៊ីរ៉ង់កាលពីចុងសប្តាហ៍កន្លងទៅ ដែលបានសម្លាប់លោក Khamenei ។

អ៊ីស្រាអែលបានបើករលកថ្មីនៃការវាយប្រហាររបស់ខ្លួនលើរដ្ឋធានីរបស់អ៊ីរ៉ង់កាលពីថ្ងៃអាទិត្យ ហើយអ៊ីរ៉ង់បានឆ្លើយតបវិញជាមួយនឹងការវាយប្រហារមីស៊ីល ធ្វើឲ្យតំបន់មជ្ឈិមបូព៌ា និងសេដ្ឋកិច្ចសកលធ្លាក់ក្នុងភាពពុំច្បាស់លាស់ ។
ក្រុមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់និយាយថា មនុស្សយ៉ាងហោច ៥៥៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលនៅតាមបណ្តាលស្រុកចំនួន ១៣១ ក្នុងប្រទេសអ៊ីរ៉ង់ ស្របពេលរលកនៃការវាយប្រហារសងសឹកមួយទៀតរបស់អ៊ីរ៉ង់លើទ្រព្យសកម្មរបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា ៕
