យន្តហោះអាមេរិកចាកចេញ ក្រោយអេស្ប៉ាញ បញ្ជាក់ថា មូលដ្ឋានមិនអាចត្រូវបានប្រើ ដើម្បីវាយប្រហារអ៊ីរ៉ង់ទេ

2026/03/03 03:16:44 am        134


យន្តហោះអាមេរិកចំនួន ១៥គ្រឿង បានចាកចេញពីមូលដ្ឋានយោធា នៅទីក្រុង Rota និង Moron ភាគខាងត្បូងប្រទេសអេស្ប៉ាញ ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានបើកការវាយប្រហារកាលពីចុងសប្តាហ៍កន្លងមក លើអ៊ីរ៉ង់។ នេះបើយោងតាមការបង្ហាញដោយគេហទំព័រតាមដានជើងហោះហើរ FlightRadar24 នាថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦) នេះ។

រដ្ឋមន្ត្រីការបរទេស លោក Jose Manuel Albares បាននិយាយថា ប្រទេសអេស្ប៉ាញនឹងមិនអនុញ្ញាតឲ្យមូលដ្ឋានយោធារបស់ខ្លួន ដែលដំណើរការរួមគ្នាដោយសហរដ្ឋអាមេរិក និងអេស្ប៉ាញ ប៉ុន្តែស្ថិតនៅក្រោមអធិបតេយ្យភាពរបស់អេស្ប៉ាញនើ ត្រូវបានប្រើប្រាស់ ដើម្បីវាយប្រហារអ៊ីរ៉ង់ ដែលប្រទេសអេស្ប៉ាញបានថ្កោលទោស។

យ៉ាងហោចណាស់យន្តហោះចំនួន ៧គ្រឿង ត្រូវបានបង្ហាញនៅលើវេបសាយ FlightRadar24 ថា បានចុះចតនៅមូលដ្ឋានទ័ពអាកាស Ramstein ក្នុងប្រទេសអាល្លឺម៉ង់។

គោលជំហររបស់អេស្ប៉ាញ និងការថ្កោលទោសយ៉ាងខ្លាំង ចំពោះវិធានាការ រវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នៅអ៊ីរ៉ង់ ដោយនាយករដ្ឋមន្ត្រីសង្គមនិយម លោក Pedro Sanchez ជាថ្មីម្តងទៀតធ្វើឲ្យប្រទេសនេះផ្ទុយនឹងប្រទេសជាច្រើន នៅក្នុងតំបន់ ដែលអាចធ្វើឲ្យទំនាក់ទំនងរបស់ខ្លួនជាមួយទីក្រុងវ៉ាស៊ីនតោនកាន់តែអាប់អួ។

លោក Albares បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អេស្ប៉ាញ Telecinco ថា៖ «មូលដ្ឋានទ័ពអេស្ប៉ាញ មិនត្រូវបានប្រើប្រាស់ សម្រាប់ប្រតិបត្តិការនេះទេ ហើយពួកវានឹងមិនត្រូវបានប្រើប្រាស់ សម្រាប់អ្វីដែលមិនត្រូវបានរាប់បញ្ចូលក្នុងកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ឬសម្រាប់អ្វីដែលមិនស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិនោះឡើយ»។

ដំបូងឡើយ ប្រទេសអង់គ្លេសក៏បានបដិសេធមិនអនុញ្ញាតឲ្យប្រើប្រាស់មូលដ្ឋានរបស់ខ្លួនដែរ សម្រាប់ការវាយប្រហារលើប្រទេសអ៊ីរ៉ង់ ប៉ុន្តែកាលថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រី លោក Keir Starmer បានយលើព្រមឲ្យប្រើប្រាស់មូលដ្ឋានរបស់ពួកគេ សម្រាប់ «ការការពារខ្លួនរួមគ្នា»៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm