ហ្គាសឡើងថ្លៃ ពេលក្រុមហ៊ុន QatarEnergy ផ្អាកការផលិតឧស្ម័នធម្មជាតិ LNG ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់

2026/03/03 04:27:28 am        51

ក្រុមហ៊ុនថាមពលរដ្ឋកាតា និយាយថា ពួកគេបានផ្អាកការផលិតឧស្ម័នធម្មជាតិរាវ LNG ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់ ធ្វើឲ្យហ្គាសឡើងថ្លៃនៅអឺរ៉ុប ស្របពេលអារ៉ាប៊ីសាអ៊ូឌីត បានប្រកាសថា ខ្លួនបានបិទបណ្តោះអាសន្នរោងចក្រចម្រាញ់ប្រេង Ras Tanura ដែលស្ថិតជិតតំបន់ភាគខាងកើតប្រទេស បន្ទាប់ពីវាកើតជាអគ្គិភ័យ ដោយសារការវាយប្រហារយានដ្រូន ។

ក្រុមហ៊ុនផលិតឧស្ម័នធម្មជាតិរាវ LNG ធំបំផុតរបស់ពិភពលោកនេះ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដោយសារការវាយប្រហារយោធាលើរោងចក្រប្រតិបត្តិការរបស់ក្រុមហ៊ុន QatarEnergy នៅទីក្រុងឧស្សាហកម្ម Ras Laffan និងទីក្រុងឧស្សាហកម្ម Mesaieed ស្ថិតក្នុងរដ្ឋកាតា ក្រុមហ៊ុន QatarEnergy បានបញ្ឈប់ការផលិតឧស្ម័នធម្មជាតិរាវ LNG ហើយនិងផលិតផលពាក់ព័ន្ធ ។

ភ្លាមៗក្រោយសេចក្តីប្រកាស តម្លៃហ្គាសនៅអឺរ៉ុប បានហក់ឡើងខ្ពស់ជិត ៥០ភាគរយ ។

មុននេះ ក្រសួងការពារជាតិកាតា និយាយថា ប្រទេសរបស់ពួកគេ រងការវាយប្រហារដោយយានដ្រូន ២គ្រឿង បាញ់បង្ហោះចេញពីអ៊ីរ៉ង់ ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា យានដ្រូនមួយគ្រឿង មានគោលដៅសឺទែនទឹករបស់រោងចក្រថាមពល Mesaieed និងយានដ្រូន ១គ្រឿងទៀត មានគោលដៅលើរោងចក្រថាមពលនៅទីក្រុងឧស្សាហកម្ម Ras Laffan របស់ក្រុមហ៊ុន QatarEnergy ដោយពួកគេពុំបានរាយការណ៍ពីគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនោះទេ ។

ពួកគេបន្តថា ការខូចខាត និងការបាត់បង់ទាំងអស់ ពីការវាយប្រហារនេះ នឹងត្រូវវាយតម្លៃដោយអាជ្ញាធរពាក់ព័ន្ធ ហើយសេចក្តីថ្លែងការណ៍ផ្លូវការ នឹងត្រូវចេញតាមក្រោយ ។

ដោយឡែក ក្រុមហ៊ុនប្រេងរដ្ឋអារ៉ាប៊ីសាអ៊ូឌីត Aramco បានបិទរោងចក្រចម្រាញ់ប្រេង Ras Tanura របស់ខ្លួនផងដែរ ក្រោយរងការវាយប្រហារដោយយានដ្រូន នៅថ្ងៃទី ៣ នៃការវាយប្រហារនៅទូទាំងតំបន់ដោយទីក្រុងតេអេរ៉ង់ ជាការឆ្លើយតបនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm