ប្រធានក្រុមចលនាស្ត្រីខេត្តព្រះវិហារ ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយលើកទឹកចិត្តដល់កងទ័ពការពារព្រំដែន ក្នុងខេត្តព្រះវិហារ

2026/03/03 03:04:33 pm        153

ព្រះវិហារ៖ ក្នុងស្មារតីសាមគ្គីជាតិ និងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដី នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៦ លោកជំទាវ ខូយ ប៊ុនថាន ប្រធានក្រុមចលនាស្ត្រីខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ជូនដល់កងទ័ពសមរភូមិមុខ តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តព្រះវិហារ។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកជំទាវប្រធានក្រុមចលនាស្ត្រី បានសម្តែងនូវការកោតសរសើរ និងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរកងទ័ពនៃយើង មិនថាវីរយុទ្ធជនឬវីរនារី ដែលបានលះបង់ទាំងស្មារតី និងអាយុជីវិត ដើម្បីបុព្វហេតុការពារបូរណភាពទឹកដី។

លោកជំទាវថ្លែងថា ​អំណោយដែលបាននាំយកមកប្រគល់ជូននាពេលនេះ រួមមាន គ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន គឺជាសទ្ធាជ្រះថ្លាផ្ទាល់របស់លោកជំទាវប្រធាន រួមជាមួយក្រុមចលនាស្ត្រីសាលាខេត្តព្រះវិហារ មន្ទីរព័ត៌មាន និងមន្ទីរផែនការខេត្ត។ ក្នុងនោះក៏មានទឹកពិសាបរិសុទ្ធចំនួន ៥០កេស ដែលជាអំណោយរបស់ លោកជំទាវ ជា ស៊ុនដាណែត រដ្ឋលេខាធិការប្រចាំការ នៃក្រសួងព័ត៌មាន ព្រមទាំងសប្បុរសជននៅរាជធានីភ្នំពេញផងដែរ។

បន្ថែមពីនេះលោកជំទាវ និងសហការី ក៏បានរៀបចំជាកាដូពិសេសនូវ សំពតហូល និងសម្ភារៈប្រើប្រាស់ ជូនដល់កងទ័ពជាស្ត្រី ដើម្បីចូលរួមអបអរសាទរ ទិវានារីអន្តរជាតិ ៨ មីនា ដែលខិតជិតមកដល់ ក្នុងន័យលើកទឹកចិត្តដល់វីរនារីជួរមុខដែលបានលះបង់ក្តីសុខផ្ទាល់ខ្លួនដើម្បីជាតិមាតុភូមិ។

ទន្ទឹមនេះមេបញ្ជាការសមរភូមិមុខ បានសម្តែងនូវក្តីរីករាយ និងចាត់ទុកសកម្មភាពនៃការចុះសួរសុខទុក្ខ និងប្រគល់អំណោយនាពេលនេះថាជា សក្ខីភាពនៃភាពកក់ក្តៅ ដែលសមរភូមិក្រោយ តែងតែផ្តល់ឱ្យសមរភូមិមុខមិនដែលខាន។ លោកមេបញ្ជាការក៏បានកោតសរសើរចំពោះសកម្មភាពរបស់ក្រុមចលនាស្ត្រី និងជូនពរឱ្យចលនានេះបន្តរីកធំធាត់ ដើម្បីជាសសរទ្រូងក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់តួនាទីស្ត្រីក្នុងជួរកងទ័ព ក៏ដូចជាក្នុងសង្គមជាតិទាំងមូល។

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm       
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm