សម្តេចតេជោ និងសម្តេចធិបតី ផ្ញើសារអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»

2026/03/03 08:18:49 am        133

សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ បានផ្ញើសារអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ក្រោមប្រធានបទ«យុវជនដើម្បីវប្បធម៌ជាតិ» ខណៈការប្រារព្ធទិវានេះឡើង ក៏ដើម្បីរំលឹកដល់ គុណតម្លៃនៃសិល្បៈវប្បធម៌ដ៏សំបូរបែបរបស់បុព្វបុរសរបស់ខ្មែរ ដែលបានសន្សល់ទុកឲ្យកូនចៅជំនាន់ ក្រោយផងដែរ។

 តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋ ស្តីទី បានលើកគូសបញ្ជាក់ថាទិវាវប្បធម៌ជាតិ៣មីនា គឺជាទិវាដ៏មានសារៈសំខាន់សម្រាប់ប្រជាជនកម្ពុជា ដើម្បីរំលឹកដល់គុណតម្លៃនៃសិល្បៈវប្បធម៌ដ៏សំបូរបែប អរិយធម៌ដ៏រុងរឿង ដែលជាស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសរបស់ខ្មែរ បន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ។ សម្តេចតេជោ បានកត់សម្គាល់ឃើញទៀតថា«ទិវានេះបានរួមចំណែកបំផុសស្មារតីដល់យុវជនកម្ពុជាជំនាន់ក្រោយ ក៏ដូចជាប្រជាជាតិទាំងមូល ត្រូវមានមនសិកាស្រឡាញ់ ថែរក្សា ការពារ កេរដំណែលវប្បធម៌ដូនតា និងត្រូវចូលរួមលើកតម្កើងតម្លៃវប្បធម៌ អរិយធម៌ និងទំនៀមទំលាប់ប្រពៃណីជាតិ ដូចពាក្យស្លោកបានពោលថា វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើងថ្កាន»។

ក្នុងឱកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចាត់ទុកថា ទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦នេះ ជាទិវាមួយមានសារៈសំខាន់ ក្នុងការបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ដ៏សម្បូរបែប បានបន្សល់ទុកពីបុព្វបុរស ដែលជាគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព បានលើកកម្ពស់មនសិការស្នេហាជាតិ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន និងបានបំផុសឱ្យប្រជាពលរដ្ឋ ជាពិសេសបង្ហាញពីគុណវុឌ្ឍិ និងតួនាទីស្នូលដ៏សំខាន់របស់យុវជនដែលជាកម្លាំងចលករក្នុងការអភិរក្ស ថែរក្សា ការពារលើកស្ទួយ និងអភិវឌ្ឍមរតកវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដែលជាអត្តសញ្ញាណ និងដួងព្រលឹងជាតិ រួមទាំងវប្បធម៍ចម្រុះរបស់សមាគមន៍ជនជាតិដើមភាគតិច ឱ្យបានស្ថិតស្ថេរគង់វង្សជារៀងរហូតជាដើម។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានលើកឡើងទៀតថា ជានិច្ចកាល កិច្ចការការពារ អភិរក្ស និងលើកតម្លៃមរតកវប្បធម៌ជាតិ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងចាត់ទុកជាកិច្ចការអាទិភាពមួយរបស់រាជរដ្ឋាភិបាល ដូចបានបញ្ជាក់ច្បាស់ក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រនានារបស់ជាតិ ជាពិសេសយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ទន្ទឹមនេះ សម្តេចធិបតី បានគូសបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗជាច្រើនទៀត ជាពិសេសការផ្សព្វផ្សាយនិងលើកស្ទួយកិត្តិនាមរបស់កម្ពុជាឱ្យកាន់តែលេចធ្លោខ្ពស់ត្រដែតនៅលើឆាកអន្តរជាតិ ស្របតាមទិសស្លោក «កម្ពុជា : ព្រះរាជាណាចក្រនៃវប្បធម៌» រួមទាំងការពង្រឹងអំណាចទន់របស់ជាតិ និងការកសាងប្រព័ន្ធអេកូឡូស៊ីដ៏រស់រវើកនិងបរិយាបន្ន សំដៅរួមចំណែកកសាងកម្ពុជាជាអរិយប្រទេសផងដែរ៕អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

កម្ពុជានឹងទទួលបានគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ផ្តោតលើបច្ចេកវិទ្យាឌីជីថល និងកែច្នៃកសិ-ឧស្សាហកម្ម
2026/03/03 09:05:05 am        1
ព្រះមហាក្សត្រ ចាត់ទុក ទិវាវប្បធម៌ជាតិ គឺដើម្បីបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិ
2026/03/03 08:54:47 am        1
សម្តេចតេជោ និងសម្តេចធិបតី ផ្ញើសារអបអរសាទរទិវាវប្បធម៌ជាតិលើកទី២៨ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»
2026/03/03 08:18:49 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បក្សរបស់លោក Trump ចេញមកការពារប្រតិបត្តិការអ៊ីរ៉ង់ ខណៈអ្នកប្រជាធិបតេយ្យ រុញឱ្យបោះឆ្នោតអំណាចសង្គ្រាម

2026/03/03 09:42:51 am
​ជនជាតិអាមេរិកនៅអ៊ីរ៉ង់ ប្រឈមនឹងគ្រោះថ្នាក់ធំ ខណៈការវាយប្រហាររួមគ្នារបស់អាមេរិក-អ៊ីស្រាអែល នៅតែបន្ត
2026/03/03 09:38:36 am
​កម្ពុជានឹងទទួលបានគម្រោងបង្កើតតំបន់សេដ្ឋកិច្ច ផ្តោតលើបច្ចេកវិទ្យាឌីជីថល និងកែច្នៃកសិ-ឧស្សាហកម្ម
2026/03/03 09:05:05 am
​ប្រមុខការទូតអ៊ីរ៉ង់ ៖ប្រទេសក្នុងតំបន់គួរតែដាក់សម្ពាធលើអាមេរិកចំពោះការវាយប្រហារលើអ៊ីរ៉ង់
2026/03/03 08:59:00 am
​ព្រះមហាក្សត្រ ចាត់ទុក ទិវាវប្បធម៌ជាតិ គឺដើម្បីបង្កើនការយល់ដឹងអំពីគុណតម្លៃដ៏មហាសាលនៃសម្បត្តិវប្បធម៌ជាតិ
2026/03/03 08:54:47 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/02 05:52:04 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/01 09:11:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/02 04:11:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/03 12:32:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am