ប្រធានាធិបតីអាមេរិក លោកDonald Trump បាននិយាយកាលពីថ្ងៃចន្ទ ២មីនាសប្ដាហ៍នេះថា លោកមិនច្រានចោលការបញ្ជូនកងទ័ពថ្មើរជើងរបស់សហរដ្ឋអាមេរិកទៅកាន់ប្រទេសអ៊ីរ៉ង់ទេ ប្រសិនបើចាំបាច់។

លោក Trump បានប្រាប់សារព័ត៌មាន New York Post ក្នុងបទសម្ភាសន៍មួយថា រូបលោកមិនគិតដល់ការវាយប្រហារលើដីទេ ដូចប្រធានាធិបតីគ្រប់រូបនិយាយអញ្ចឹង នឹងមិនមានការវាយប្រហារលើដីទេ លោកមិននិយាយពីរឿងនោះទេ។
លោកបាននិយាយថា ប្រហែលជាមិនចាំបាច់ ឬអាច ក្នុងករណីចាំបាច់ណាមួយ។
លោក Trump បានអះអាងថា យុទ្ធនាការយោធាដែលបានចាប់ផ្តើមកាលពីព្រឹកថ្ងៃសៅរ៍២៨កុម្ភៈសប្ដាហ៍មុន គឺលឿនជាងកាលកំណត់ ទាក់ទងនឹងការសម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់រាប់សិបនាក់។
កាលពីថ្ងៃអាទិត្យ លោក Trump បានប្រាប់សារព័ត៌មាន The New York Times ថា លោកបានប៉ាន់ប្រមាណថា សង្គ្រាមនឹងមានរយៈពេលពីបួនទៅប្រាំសប្តាហ៍។
ការស្ទង់មតិរបស់សារព័ត៌មាន Reuters/Ipsos ដែលធ្វើឡើងកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បានរកឃើញថា ពលរដ្ឋអាមេរិកប្រហែល ៤៣ ភាគរយមិនពេញចិត្តនឹងការវាយប្រហារនោះទេ ហើយមានតែ ២៧ ភាគរយប៉ុណ្ណោះដែលយល់ព្រម ចំណែក២៩ ភាគរយ ទៀតបាននិយាយថា ពួកគេមិនប្រាកដទេ៕

