ជនជាតិអាមេរិកនៅអ៊ីរ៉ង់ ប្រឈមនឹងគ្រោះថ្នាក់ធំ ខណៈការវាយប្រហាររួមគ្នារបស់អាមេរិក-អ៊ីស្រាអែល នៅតែបន្ត

2026/03/03 09:38:36 am        84

យោងតាមក្រុមតស៊ូមតិអ្នកជាប់ឃុំឃាំងបានឱ្យដឹងថា អ៊ីរ៉ង់កំពុងតែឃុំខ្លួនពលរដ្ឋអាមេរិក ឬអ្នករស់នៅអចិន្ត្រៃយ៍ យ៉ាងហោចណាស់ ៦នាក់ ដែលបង្កើនការភ័យខ្លាចថា ពួកគេ និងជនជាតិអាមេរិករាប់ពាន់នាក់ទៀត ដែលជឿថាកំពុងជាប់គាំងនៅប្រទេសអ៊ីរ៉ង់ អាចនឹងត្រូវបានប្រើជាថ្នូរចរចា ក្នុងសង្គ្រាមដែលកំពុងកើនឡើងយ៉ាងខ្លាំងក្លាជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

អ្នកជាប់ឃុំទាំងនោះ គឺស្ថិតក្នុងចំណោមក្រុមមនុស្សដែលអ្នកជំនាញមួយចំនួនប៉ាន់ប្រមាណថា អាចជាអ្នកមានសញ្ជាតិពីរ អាមេរិក-អ៊ីរ៉ង់ ចំនួនរាប់ពាន់នាក់ និងអ្នកកាន់បណ្ណបៃតង ដែលនៅតែស្ថិតក្នុងប្រទេសអ៊ីរ៉ង់ ទោះបីជាមានការព្រមានម្តងហើយម្តងទៀតពីសហរដ្ឋអាមេរិក មិនឱ្យធ្វើដំណើរទៅទីនោះ ដោយសារតែការគំរាមកំហែងនៃការចាប់ខ្លួនក៏ដោយ។

លោក Ryan Fayhee សមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមតស៊ូមតិ Foley Foundation បាននិយាយថា៖ «ប្រវត្តិសាស្ត្ររបស់របបនេះក្នុងការស្វែងរកឥទ្ធិពលចរចាពីក្នុងខ្លួនជនជាតិអាមេរិកសម្រាប់គោលបំណងនយោបាយ គឺមានជាយូរមកហើយ ដូច្នេះជនជាតិអាមេរិកទាំងអស់នៅទីនោះ អាចនឹងប្រឈមនឹងហានិភ័យ»។ អតីតមន្រ្តី FBI មួយរូបបាននិយាយថា «នៅមានពលរដ្ឋសញ្ជាតិពីរបែបនេះ ចំនួនរាប់រយ ឬអាចរាប់ពាន់នាក់ ឬច្រើនជាងនេះក៏ថាបាន ដែលនៅអ៊ីរ៉ង់ ទោះជាមានហានិភ័យក៏ដោយ»។

គួរឱ្យដឹងថា អ៊ីរ៉ង់មិនទទួលស្គាល់សញ្ជាតិពីរទេ មានន័យថា រដ្ឋាភិបាលដទៃទៀតមិនអាចផ្តល់ការការពារផ្នែកការទូត ឬសេវាកម្មកុងស៊ុលដល់ពលរដ្ឋរបស់ពួកគេ ដែលមានសញ្ជាតិអ៊ីរ៉ង់ឡើយ។ ប្រភពមួយដែលដឹងពីបញ្ហានេះ បាននិយាយថា សូម្បីតែក្រសួងការបរទេសអាមេរិក ក៏មិនដឹងច្បាស់ដែរថា មានជនជាតិអាមេរិកប៉ុន្មាននាក់នៅក្នុងប្រទេសអ៊ីរ៉ង់នោះទេ៕

អត្ថបទដែលទាក់ទង

[UPDATE]​ របាយការណ៍ក្រុមសិទ្ធិមនុស្ស៖ជនស៊ីវិលជាង ៧០០ នាក់ស្លាប់នៅអ៊ីរ៉ង់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម
2026/03/03 10:24:15 am        1
ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកផ្អាកការហោះហើរទៅមជ្ឈិមបូព៌ាខណៈជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់-អាមេរិក រីកធំ
2026/03/03 10:07:38 am        1
សហរដ្ឋអាមេរិក ជំរុញឱ្យពលរដ្ឋចាកចេញជាបន្ទាន់ពីបណ្តាប្រទេសជាងដប់នៅមជ្ឈិមបូព៌ា
2026/03/03 10:03:47 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអំពាវនាវដល់ក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់ UN ចាត់វិធានការដោយភាពមុតមាំចំពោះការប្រើប្រាស់កម្លាំងរំលោភបំពានលើដែនអធិបតេយ្យភាពប្រទេសដទៃ

2026/03/03 10:58:33 am
​ក្រសួងការងារ និងក្រុមហ៊ុនឯកជន រួមគ្នាលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការ
2026/03/03 10:45:04 am
​[UPDATE]​ របាយការណ៍ក្រុមសិទ្ធិមនុស្ស៖ជនស៊ីវិលជាង ៧០០ នាក់ស្លាប់នៅអ៊ីរ៉ង់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើម
2026/03/03 10:24:15 am
​ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកផ្អាកការហោះហើរទៅមជ្ឈិមបូព៌ាខណៈជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់-អាមេរិក រីកធំ
2026/03/03 10:07:38 am
​សហរដ្ឋអាមេរិក ជំរុញឱ្យពលរដ្ឋចាកចេញជាបន្ទាន់ពីបណ្តាប្រទេសជាងដប់នៅមជ្ឈិមបូព៌ា
2026/03/03 10:03:47 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/02 05:52:04 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/01 09:11:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/02 04:11:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/03 12:32:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am