បក្សរបស់លោក Trump ចេញមកការពារប្រតិបត្តិការអ៊ីរ៉ង់ ខណៈអ្នកប្រជាធិបតេយ្យ រុញឱ្យបោះឆ្នោតអំណាចសង្គ្រាម

2026/03/03 04:42:51 pm        122

សមាជិកបក្សសាធារណរដ្ឋរបស់លោកប្រធានាធិបតីអាមេរិក Donald Trump បានទទូចកាលពីថ្ងៃចន្ទ (២ មីនា) ថា ការវាយប្រហារលើអ៊ីរ៉ង់ គឺស្ថិតក្នុងសិទ្ធិអំណាចរបស់ប្រធានាធិបតីទាំងស្រុងក្នុងនាមជាអគ្គមេបញ្ជាការ ខណៈសមាជិកបក្សប្រជាធិបតេយ្យ ប្រកែកថា រដ្ឋបាលមិនបានលើកពីអំណះអំណាងរបស់ខ្លួនគ្រប់គ្រាន់ទេ ហើយបានរៀបផែនការបោះឆ្នោតលើអំណាចសង្គ្រាម ក្នុងសប្តាហ៍នេះ។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio រដ្ឋមន្ត្រីការពារជាតិ Pete Hegseth នាយក CIA រួមទាំងមន្រ្តីជាន់ខ្ពស់ជាច្រើនរូបទៀត បានបើកកិច្ចប្រជុំដើម្បីរាយការណ៍ជូនថ្នាក់ដឹកនាំសភាអំពីការវាយប្រហារលើអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ ពោលគឺរយៈពេលពីរថ្ងៃបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល និងអាមេរិក បានព្រួតដៃគ្នាទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់។ កិច្ចប្រជុំបន្ថែមទៀតត្រូវបានគ្រោងទុកសម្រាប់ថ្ងៃអង្គារនេះ។

លោក Rubio លើកអំណះអំណាងថា មានការគំរាមកំហែងដែលជិតមកដល់ចំពោះអាមេរិក ពីព្រោះអាមេរិកដឹងថា អ៊ីស្រាអែលមានគម្រោងវាយប្រហារអ៊ីរ៉ង់ ហើយរំពឹងថា អ៊ីរ៉ង់នឹងសងសឹកវិញដោយវាយប្រហារកងកម្លាំងអាមេរិក។ សមាជិកសភាបក្សសាធារណរដ្ឋផ្សេងទៀតនិយាយថា ដោយសារតែហេតុនេះហើយ ទើបនាំឱ្យមាន «ការគំរាមកំហែងដែលជិតមកដល់» ដែលបង្ខំឱ្យអាមេរិក ឆ្លើយតប។

នៅចុងសប្តាហ៍នេះ សមាជិកសភាអាមេរិកត្រូវបានរំពឹងថានឹង បោះឆ្នោតលើសេចក្តីសម្រេចស្តីពីអំណាចសង្គ្រាម ដែលអាចរារាំងលោក Trump មិនឱ្យបន្តវាយប្រហារអ៊ីរ៉ង់ ដោយពុំមានការប្រកាសសង្គ្រាមពីសភានោះឡើយ។ សមាជិកបក្សប្រជាធិបតេយ្យអះអាងថា រដ្ឋធម្មនុញ្ញអាមេរិក ផ្តល់សិទ្ធិផ្តាច់មុខដល់សភាក្នុងការប្រកាសសង្គ្រាម មិនមែនប្រធានាធិបតីនោះទេ ហើយថា លោក Trump មិនគួរបើកយុទ្ធនាការដែលអាចច្រើនសប្តាហ៍បែបនេះ ដោយពុំមានការយល់ព្រមពីសមាជិកសភាឡើយ។

ពួកគេបន្តថា រដ្ឋបាលផ្តល់ហេតុផលជាច្រើនសម្រាប់ការវាយប្រហារ ដោយដំបូងគឺការបំផ្លាញកម្មវិធីនុយក្លេអ៊ែរ បន្ទាប់មកគឺការបញ្ចប់ការអភិវឌ្ឍមីស៊ីលបាលីស្ទិក ការផ្លាស់ប្តូររបប ហើយឥឡូវនេះ គឺដើម្បីបំផ្លាញកងនាវាចររបស់អ៊ីរ៉ង់ ប៉ុន្តែក្រុមជំនួយការជាន់ខ្ពស់របស់លោក Trump មិនបានលើកអំណះអំណាងដ៏គួរឱ្យជឿជាក់មួយថា អាមេរិកពិតជាប្រឈមមុខនឹងការគំរាមកំហែងភ្លាមៗនោះទេ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        157
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        196
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        176

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm