សហរដ្ឋអាមេរិក ជំរុញឱ្យពលរដ្ឋចាកចេញជាបន្ទាន់ពីបណ្តាប្រទេសជាងដប់នៅមជ្ឈិមបូព៌ា

2026/03/03 05:03:47 pm        96

ក្រសួងការបរទេសសហរដ្ឋអាមេរិក បានជំរុញឱ្យពលរដ្ឋអាមេរិកទាំងអស់ចាកចេញជាបន្ទាន់ពីបណ្តាប្រទេសជាងដប់នៅតំបន់មជ្ឈិមបូព៌ា រួមមានទាំងប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងកាតា ក្នុងពេលមានការវាយប្រហារកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់។

ការព្រមានដែលបានចេញកាលពីថ្ងៃចន្ទ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បានធ្វើបច្ចុប្បន្នភាពការណែនាំអំពីការធ្វើដំណើរសម្រាប់ប្រទេសជាច្រើននៅក្នុងតំបន់នោះ ដោយណែនាំកុំឱ្យធ្វើដំណើរ។ ការណែនាំចុងក្រោយ អនុវត្តចំពោះប្រទេសបារ៉ែន អេហ្ស៊ីប អ៊ីរ៉ង់ អ៊ីរ៉ាក់ អ៊ីស្រាអែល តំបន់កាន់កាប់វ៉េសប៊ែង តំបន់ហ្កាហ្សា ហ្ស៊កដានី គុយវ៉ែត លីបង់ អូម៉ង់ កាតា អារ៉ាប៊ីសាអូឌីត ស៊ីរី អារ៉ាប់រួម និងប្រទេសយេម៉ែន។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានបង្ហោះនៅលើបណ្តាញ X លោកស្រី Mora Namdar ឧបការីរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការកុងស៊ុលរបស់ក្រសួងការបរទេសបាននិយាយថា ពលរដ្ឋអាមេរិកគួរតែ «ចាកចេញឥឡូវនេះ» ពីប្រទេសដែលបានចុះបញ្ជីដោយប្រើប្រាស់ការដឹកជញ្ជូនពាណិជ្ជកម្មដែលមាន «ដោយសារតែហានិភ័យសុវត្ថិភាពធ្ងន់ធ្ងរ»។

ស្ថានទូតសហរដ្ឋអាមេរិកនៅទីក្រុងអាម៉ាន់ ប្រទេសហ្ស៊កដានី បានប្រកាសកាលពីថ្ងៃចន្ទថា បុគ្គលិករបស់ខ្លួនបានចាកចេញពីទីតាំងការទូត «ដោយសារតែការគំរាមកំហែង»។ អ្នកស្រី Patty Culhane បុគ្គលិកសារព័ត៌មាន Al Jazeera ដែលរាយការណ៍ពីទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានកត់សម្គាល់ពីលក្ខណៈមិនធម្មតានៃការប្រកាសនៅលើបណ្តាញផ្សព្វផ្សាយសង្គមដោយមន្ត្រីក្រសួងការបរទេស។

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm