ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកផ្អាកការហោះហើរទៅមជ្ឈិមបូព៌ាខណៈជម្លោះអ៊ីស្រាអែល-អ៊ីរ៉ង់-អាមេរិក រីកធំ

2026/03/03 05:07:38 pm        113

ការលុបចោលជើងហោះហើរទៅ និងមកពីមជ្ឈិមបូព៌ាបន្តកើនឡើង ខណៈការបិទដែនអាកាស និងអាកាសយានដ្ឋានក្នុងតំបន់ បណ្តាលមកពីសង្គ្រាមរវាងអ៊ីស្រាអែល អ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ចូលដល់ថ្ងៃទី៤គិតមកដល់ថ្ងៃ៣មីនាសប្ដាហ៍នេះ។ទិន្នន័យពីក្រុមហ៊ុនវិភាគអាកាសចរណ៍ Cirium បង្ហាញថា ជើងហោះហើរជាង២.០០០ ទៅកាន់មជ្ឈិមបូព៌ាត្រូវបានលុបចោលកាលពីថ្ងៃទី១មីនា តំណាងឱ្យពាក់កណ្តាលនៃជើងហោះហើរដែលបានកំណត់សម្រាប់ថ្ងៃនោះ។តួលេខនេះគឺជាការកើនឡើងគួរឱ្យកត់សម្គាល់ពីថ្ងៃមុន ដែលជើងហោះហើរត្រូវបានលុបចោលប្រហែល២៤% នៃជើងហោះហើរទាំងអស់។ដែនអាកាសទទេស្អាតនៅលើតំបន់មជ្ឈិមបូព៌ា នៅព្រឹកថ្ងៃអង្គារ៣មីនានេះ ។

កងកម្លាំងអាមេរិក និងអ៊ីស្រាអែលបានវាយប្រហារអ៊ីរ៉ង់នៅថ្ងៃទី២៨ កុម្ភៈ ដោយទីក្រុងតេអេរ៉ង់បានឆ្លើយតបមួយថ្ងៃក្រោយមកដោយការបាញ់មីស៊ីលទៅលើមូលដ្ឋានទ័ពអាមេរិកនៅអារ៉ាប់រួម កាតា បារ៉ែន ហ្ស៊កដានី និងគុយវ៉ែត។

ជម្លោះបានធ្វើឱ្យចរាចរណ៍ផ្លូវអាកាសនៅមជ្ឈមណ្ឌលសំខាន់ៗនៅមជ្ឈិមបូព៌ាចុះខ្សោយ ដោយប្រតិបត្តិករសំខាន់ៗដូចជាក្រុមហ៊ុនអាកាសចរណ៍ Emirates និង Qatar Airways បានផ្អាកប្រតិបត្តិការរហូតដល់ពេលនេះ។ ក្រុមហ៊ុនអាកាសចរណ៍ Emirates និយាយថា ប្រតិបត្តិការរបស់ខ្លួនត្រូវបានផ្អាករហូតដល់ម៉ោង ១៥:០០ ម៉ោងក្នុងស្រុក ខណៈក្រុមហ៊ុនអាកាសចរណ៍ Etihad Airways មានមូលដ្ឋាននៅទីក្រុង Abu Dhabi បានផ្អាកជើងហោះហើរទាំងអស់រហូតដល់ម៉ោង១៤:០០ ម៉ោងក្នុងស្រុក។ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways បានបន្តលុបចោលជើងហោះហើររបស់ខ្លួនរហូតដល់ថ្ងៃទី៣មីនានេះ។

ក្រុមហ៊ុនអាកាសចរណ៍ពាណិជ្ជកម្មជាតិ El Al របស់អ៊ីស្រាអែល បានលុបចោលជើងហោះហើររហូតដល់ថ្ងៃទី៤មីនា។ដែនអាកាសលើអ៊ីរ៉ង់ អ៊ីស្រាអែល អ៊ីរ៉ាក់ កាតា បារ៉ែន គុយវ៉ែត និងស៊ីរីនៅតែបិទ ដោយដែនអាកាសមួយចំនួននៅអារ៉ាប់រួម និងអារ៉ាប៊ីសាអ៊ូឌីតត្រូវបានបើកដោយផ្នែក។ទន្ទឹមនឹងនេះ ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោកបានផ្អាកជើងហោះហើរទៅកាន់មជ្ឈិមបូព៌ារយៈពេលយូរ។ ក្រុមហ៊ុនអាកាសចរណ៍អាស៊ីដែលប្រតិបត្តិការទៅកាន់អឺរ៉ុបក៏ត្រូវផ្លាស់ប្តូរផ្លូវប្រតិបត្តិការដើម្បីជៀសវាងតំបន់ជម្លោះផងដែរ៕

អត្ថបទដែលទាក់ទង

ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1
ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ

2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm