ក្រសួងការងារ និងក្រុមហ៊ុនឯកជន រួមគ្នាលើកកម្ពស់ការយល់ដឹងពីសុវត្ថិភាព និងសុខភាពការងារ នៅកន្លែងធ្វើការ

2026/03/03 05:45:04 pm        168

នៅទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោក Xie Peilin (ស្ស៉ី ផីលីន) អគ្គនាយកក្រុមហ៊ុន ខ្មែរ ហ្វេមីលី ប៊ីហ្សនេស មេនេចម៉ិន ឯ.ក. និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងផ្នែកសុវត្ថិភាព និងសុខភាពការងារ (OSH) ដល់កម្មករនិយោជិត។ ប្រភពក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ នឹងបង្កើតជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការជំរុញការបណ្ដុះបណ្ដាលការយល់ដឹងពីសុវត្ថិភាព និងសុខភាពការងារ ឱ្យមានលក្ខណៈជាប្រព័ន្ធ និងស្តង់ដា។ តាមរយៈគម្រោងនេះ ក្រុមហ៊ុន និងដៃគូសហការ នឹងប្រើប្រាស់សក្តានុពល និងសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្ដល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការអភិវឌ្ឍប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារនៅកម្ពុជា។

លោក Xie Peilin បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួង ដែលបានគាំទ្រនិងផ្ដល់ទំនុកចិត្តដល់ក្រុមហ៊ុនក្នុងការរួមចំណែកផ្តល់សេវាសាធារណៈនៅកម្ពុជា។ ការផ្តល់ការបណ្ដុះបណ្ដាល ដើម្បីលើកកម្ពស់ចំណេះដឹង OSH និងការធានាឱ្យសហគ្រាសទទួលបានលទ្ធផលតាមការរំពឹងទុក គឺជាគោលបំណងចម្បងរបស់ក្រុមហ៊ុន។

ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា សុវត្ថិភាព និងសុខភាពការងារ គឺជាអាទិភាពមួយយ៉ាងសំខាន់នៅកន្លែងធ្វើការ ដែលរាជរដ្ឋាភិបាល ក៏ដូចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងដៃគូពាក់ព័ន្ធបាននិងកំពុងធ្វើឱ្យប្រសើរឡើងនូវផ្នែក OSH នេះ ដែលគ្រប់គ្នាត្រូវតែយល់ដឹងអំពី OSH ដើម្បីចៀសវាងនូវហានិភ័យណាមួយនៅកន្លែងធ្វើការ។ ជាមួយនេះ ឯកឧត្តម បានលើកទឹកចិត្តដល់ក្រុមហ៊ុនបើកដំណើរការបណ្ដុះបណ្ដាលឱ្យបានឆាប់រហ័ស ដោយសង្ឃឹមថា ការចែករំលែកបទពិសោធរបស់ក្រុមហ៊ុននឹងជួយសម្រួលដល់ការរៀបចំមេរៀន និងវគ្គបណ្ដុះបណ្ដាលឱ្យមានប្រសិទ្ធភាព ឆ្លើយតបទៅនឹងកំណើនរោងចក្រ និងសហគ្រាសនៅកម្ពុជា។

បើតាមក្រសួងការងារ ក្រុមហ៊ុនខាងលើនេះ ត្រូវបានបង្កើតឡើងជាមួយក្រុមហ៊ុននៅប្រទេសចិន ដោយបានប្ដេជ្ញាចិត្តរួមគ្នាប្រមូលផ្តុំធនធានចិន-កម្ពុជា ដើម្បីសម្រេចឱ្យបាននូវការបណ្ដុះបណ្ដាលលើកកម្ពស់ចំណេះដឹង OSH ការចុះត្រួតពិនិត្យសុវត្ថិភាពសហគ្រាស ការលើកកម្ពស់ស្តង់ដាបទប្បញ្ញត្តិ OSH និងគំនិតផ្ដួចផ្ដើមកិច្ចសហការពាក់ព័ន្ធ៕

អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1
រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm