Hun Sen Cup៖ ណាហ្គា ជួបវិសាខា ខណៈបឹងកេតជួបកងយោធពលខេមរភូមិន្ទ ក្នុងវគ្គ ១/៤ ជើងទី១ ថ្ងៃពុធនេះ

2026/03/03 06:04:24 pm        133

ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៩ ឆ្នាំ២០២៥/២៦ (ថ្នាក់ជាតិ) នឹង​បន្ដការប្រកួតជើងទី១ ក្នុងវគ្គ ៨ក្រុមចុងក្រោយចំនួន ២ប្រកួតទៀត នាថ្ងៃពុធ ទី៤ ខែមីនា ឆ្នាំ​២០២៦នេះ ដោយក្រុមណាហ្គាវើលដ៏ ត្រូវជួបក្រុមភ្ញៀវវិសាខា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ និង​ក្រុម​បឹងកេត ត្រូវជួបក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានស្ដាតចាស់។

នេះជា​កម្មវិធីប្រកួតបញ្ចប់ជើងទី១ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រ បន្ទាប់ពីសប្ដាហ៍មុន បាន​បញ្ចប់​ការ​ប្រកួត​ជើង​ទី១ ចំនួន ២គូ គឺក្រុមព្រះខ័នរាជស្វាយរៀង ចាញ់ក្រុមគិរីវង់សុខសែនជ័យ ២-១ ស្រប​ពេលក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន បានវាយបក​ស្មើ​ក្រុម​ម្ចាស់​ផ្ទះ ​ISI​ ដង្កោ​សែនជ័យ ​២-២។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតថ្ងៃពុធសប្ដាហ៍នេះ រឹតតែគួរឲ្យចាប់អារម្មណ៍ថែមទៀត ពិសេស​ក្រុម​ដែលអស់ឱកាសប្រជែងជើងឯកលីគកំពូលកម្ពុជា ដូចជា វិសាខា និង​កង​យោធ​ពលខេម​រូមិន្ទជាដើម ដែលត្រូវផ្ដោតសំខាន់ក្នុងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ស្រប​ពេល​បឹង​កេត និងណាហ្គាវើលដ៏ ក៏ត្រូវការជ័យជម្នះ ដើម្បីបានដើមទុនមុនជំនួបកាត់សេចក្ដីជើងទី២ នា​ថ្ងៃ​ទី​១១ ខែមីនាសប្ដាហ៍ក្រោយ។

គួរដឹងថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ គឺមានបេក្ខភាព ១៦ក្រុមចូលរួម ក្នុង​នោះ​មាន​ក្រុមសមាជិកលីគកំពូលកម្ពុជា ១១ក្រុម និងក្រុមឡើងមកពីពានថ្នាក់ខេត្ត ៥ក្រុម ដែល​តម្រូ​វ​ឲ្យ​ធ្វើការប្រកួត ២ជើង(ក្នុង និងក្រៅដី) ចាប់ពីវគ្គ ១៦ក្រុម រហូតដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ ​ដើម្បីកំណត់ក្រុមឈ្នះឡើងវគ្គបន្ដបន្ទាប់ មុនឈានដល់វគ្គផ្ដាច់ព្រ័ត្រ ដែលត្រូវប្រកួត ១​ជើង​ប៉ុណ្ណោះ ដើម្បីកាត់សេចក្ដីរកក្រុមជើងឯក៕ អត្ថបទ លី ឈុនឡា



អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក

2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm