កូរ៉េឈ្នះអ៊ីរ៉ង់ឡើងឈរលើគេក្នុងពូល A ការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីនៅអូស្រ្តាលី

2026/03/03 06:19:39 pm        97

ក្រុមបាល់ទាត់នារីកូរ៉េបានឡើងលើគេក្នុងពូល A បណ្តោះអាសន្ននៃព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកអាស៊ីក្រោយយកឈ្នះក្រុមអ៊ីរ៉ង់ ៣-០។

ក្រុមនារីកូរ៉េបានគ្រប់គ្រងការប្រកួតនៅក្នុងវគ្គទីមួយដោយមានឱកាសច្រើនលើសលុប តែពិបាកសម្រេចទី ទោះបីក្រុមនារីអ៊ីរ៉ង់អារម្មណ៍មិនសូវមូលដោយសារប្រទេសខ្លួនកំពុងមានសង្គ្រាម។

យ៉ាងណាក្តីការខិតខំប្រឹងប្រែងរបស់កូរ៉េ ក៏បានសម្រេចនៅនាទីទី ៣៧ នៅពេលកីឡាការិនី Choe Yu-ri ស៊ុតបញ្ចូលទីពីបាល់រីបោនបានសម្រេច។

ឈានចូលវគ្គទីពីរ កូរ៉េក៏បង្កើនការនាំមុខរបស់ខ្លួនពីរគ្រាប់បន្ថែមនៅនាទីទី ៥៩ ដោយ Kim Hye-ri និងនាទីទី ៧៥ ដោយ Ko Yoo-jin។

លទ្ធផលជ័យជំនះ ៣-០ មានន័យថាកូរ៉េឡើងឈរលើគេក្នុងពូល A នេះពីលើម្ចាស់ផ្ទះអូស្រ្តាលីដែលបានយកឈ្នះហ្វីលីពីនថ្ងៃបើកឆាកកាលពីថ្ងៃអាទិត្យដោយលទ្ធផលតានតឹង ១-០។

មួយគ្រាប់ជ័យជំនះរបស់អូស្រ្តាលីនោះ សម្រេចបានដោយកីឡដ្ឋានជើងចាស់ Samantha Kerr ដែលជាគ្រាប់ដំបូងក្នុងរយៈពេល ២៨ ខែ។

កីឡាការិនីវ័យ ៣២ ឆ្នាំរូបនេះបានអវត្តមានពីការប្រកួតនានាជិតពីរឆ្នាំមកហើយដោយសាររបួសដាច់សរសៃរពួរ ACL។

ប្រកួតបន្ទាប់នៅក្នុងពូល A នេះ អូស្រ្តាលីត្រូវជួបអ៊ីរ៉ង់នៅកីឡដ្ឋាន Gold Coast ថ្ងៃព្រហស្បតិ៍ បន្តដោយកូរ៉េជួបហ្វីលីពីននៅកីឡដ្ឋានដដែលនេះ៕ អត្ថបទ៖នាង សុភាវុធ




អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm