កំពង់ឆ្នាំង៖ កម្លាំងនគរបាលជាតិនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ប្រមាណជាង៥០នាក់ និងកម្លាំងជលផលខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង១៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ចាប ចន្ថា ស្នងការង និងលោក ប្រាក់ លាងហួ អនុប្រធានមន្ទីរកសិកម្មខេត្ត នាព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ បានចេញប្រតិបត្តិការបង្រ្កាបបទល្មើសនៅក្នុងស្រុកបរិបូណ៌ ស្រុកកំពង់លែង ស្រុកជលគីរី។
បទល្មើសនេសាទដែលត្រូវបង្ក្រាបនាព្រឹកនេះ គឺសម្រាស់ របាំងសាច់អួនវែងៗ និងរបាំងស្បៃមុងដែលមានឈ្មួញធំៗមួយចំនួននៅពីក្រោយ៕




