ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទ ទី២ ខែមីនា ថា អ៊ុយក្រែន បានត្រៀមរួចជាស្រេចដើម្បីបញ្ជូនអ្នកជំនាញយានដ្រូន ប្រសិនបើមេដឹកនាំប្រទេសមជ្ឈិមបូព៌ាជួយសម្រួលដល់បទឈប់បាញ់ជាមួយរុស្ស៊ី។

លោក Zelenskyy និយាយថា ការចរចាសន្តិភាពត្រីភាគីជុំថ្មីជាមួយរុស្ស៊ីដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក ត្រូវបានគេរំពឹងថានឹងធ្វើឡើងនៅសប្តាហ៍នេះ ហើយមិនត្រូវបានលុបចោលទេ បន្ទាប់ពីការវាយប្រហារកាលពីចុងសប្តាហ៍លើអ៊ីរ៉ង់ធ្វើឡើងដោយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល និងការសងសឹករបស់ទីក្រុងតេអេរ៉ង់ ទៅលើគោលដៅរបស់សហរដ្ឋអាមេរិកក្នុងប្រទេសកាតា អារ៉ាប់រួម និងប្រតេសគុយវ៉ែត។

ការចរចានេះ ត្រូវបានកំណត់ធ្វើនៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម នៅថ្ងៃទី៥ និងទី៦ ខែមីនា ហើយលោក Zelenskyy បាននិយាយថា ប្រសិនបើចាំបាច់ វាអាចធ្វើឡើងនៅប្រទេសទួរគី ឬប្រទេសស្វីស។
លោក Zelenskyy ក៏បាននិយាយផងដែរថា នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក Robert Fico បានទទួលយកការអញ្ជើញឱ្យទៅធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ហើយកិច្ចប្រជុំបែបនេះគួរតែធ្វើឡើងនៅលើទឹកដីអ៊ុយក្រែន ជាជាងនៅក្នុងប្រទេសទីបី។