ចារកម្មព្រមានពីការវាយប្រហាររបស់អ៊ីរ៉ង់លើសហរដ្ឋអាមេរិក បន្ទាប់ពីការស្លាប់របស់លោក Khamenei

2026/03/03 06:56:13 pm        66

អ៊ីរ៉ង់ និងក្រុមតំណាងរបស់ខ្លួនអាចវាយប្រហារលើសហរដ្ឋអាមេរិក ក្នុងមធ្យោបាយផ្សេងៗ ជាការឆ្លើយតបទៅនឹងការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei កាលពីថ្ងៃសៅរ៍ចុងសប្ដាហ៍មុន ក្នុងការវាយប្រហារច្រកអាកាសដ៏ខ្លាំងក្លារបស់អ៊ីស្រាអែល និងអាមេរិក នេះបើតាមរបាយការណ៍វាយតម្លៃរបស់ទីភ្នាក់ងារចារកម្មសម្ងាត់អាមេរិក ដែលត្រូវបានពិនិត្យដោយសារព័ត៌មានរ៉យទ័រ។

របាយការណ៍វាយតម្លៃការគំរាមកំហែង ចុះកាលបរិច្ឆេទថ្ងៃទី២៨ ខែកុម្ភៈ កន្លងទៅ ដែលធ្វើឡើងដោយការិយាល័យស៊ើបការណ៍សម្ងាត់ និងវិភាគ (OIA) នៅក្រសួងសន្តិសុខមាតុភូមិ បាននិយាយថា អ៊ីរ៉ង់ និងក្រុមតំណាងរបស់ខ្លួន «ប្រហែលជា» បង្កការគំរាមកំហែងនៃការវាយប្រហារដាក់គោលដៅលើសហរដ្ឋអាមេរិក ប៉ុន្តែការវាយប្រហារដោយផ្ទាល់ (Physical Attack) ទ្រង់ទ្រាយធំមិនទំនងជាកើតឡើងទេ។

របាយការណ៍នេះបន្ថែមថា ក្នុងរយៈពេលខ្លី ក្តីបារម្ភចម្បងគឺថា «ក្រុមចោរព័ត៌មានវិទ្យាតាមប្រព័ន្ធអ៊ីនធឺណិត» ដែលមានសម្ព័ន្ធភាពជាមួយអ៊ីរ៉ង់ នឹងធ្វើការវាយប្រហារតាមអ៊ីនធឺណិតកម្រិតទាបប្រឆាំងនឹងបណ្តាញរបស់អាមេរិក ដូចជាការបំផ្លាញគេហទំព័រ និងការធ្វើឱ្យប្រព័ន្ធជាប់រវល់រហូតដល់គាំងលែងដំណើរការជាដើម។

របាយការណ៍ពីក្រសួងសន្តិសុខមាតុភូមិនេះក៏និយាយផងដែរថា អ៊ីរ៉ង់ទំនងជានឹងបន្តការវាយប្រហាររបស់ខ្លួនប្រឆាំងនឹងគោលដៅរបស់អាមេរិក និងសម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា ហើយស្ទើរតែប្រាកដថា អ៊ីរ៉ង់មុខជានឹងស្តីបន្ទោសក្រុមមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អាមេរិកចំពោះការតវ៉ាណាមួយ ដែលចាប់ផ្តើមដោយសារតែសេចក្តីថ្លែងការណ៍របស់លោក Trump ដែលអំពាវនាវឱ្យមានការផ្លាស់ប្តូររបប៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm