ចំនួនទាហានសហរដ្ឋអាមេរិក ដែលបានស្លាប់នៅក្នុងសង្គ្រាមអ៊ីរ៉ង់ កើនឡើងដល់ ៦នាក់

2026/03/03 07:02:14 pm        77

មន្ត្រីយោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃចន្ទ (២ មីនា) ថា សមាជិកកងទ័ពអាមេរិកចំនួន ២នាក់បន្ថែមទៀត ត្រូវបានសម្លាប់ក្នុងសង្គ្រាមនៅអ៊ីរ៉ង់ ដែលធ្វើឱ្យចំនួនសរុបនៃកងទ័ពដែលបានស្លាប់ រហូតមកដល់ពេលនេះ កើនដល់ ៦ នាក់។

កាលពីថ្ងៃអាទិត្យកន្លងទៅ បញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា សមាជិកកងទ័ព ៣ នាក់ត្រូវបានសម្លាប់ និង ៥ នាក់ផ្សេងទៀតបានរងរបួសធ្ងន់។ មន្ត្រីយោធាបាននិយាយថា កងទ័ពទាំងនោះត្រូវបានសម្លាប់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីរ៉ង់ លើមូលដ្ឋានទ័ពអាមេរិកក្នុងប្រទេសកូវ៉ែត។

នៅព្រឹកថ្ងៃចន្ទ បញ្ជាការកណ្តាលបានបញ្ជាក់ថា សមាជិកកងទ័ពដែលរងរបួសម្នាក់បានស្លាប់ដោយសាររបួស ហើយបន្ទាប់មក នៅរសៀលថ្ងៃចន្ទ បញ្ជាការកណ្តាលបានបន្តថា មន្ត្រីបានរកឃើញសាកសពកងទ័ព ២ នាក់ ដែលបានបាត់ខ្លួនពីមុន «ចេញពីទីតាំងដែលត្រូវបានវាយប្រហារ ក្នុងអំឡុងពេលនៃការវាយប្រហារដំបូងរបស់អ៊ីរ៉ង់ នៅក្នុងតំបន់»។ សរុបមក ចំនួនជនជាតិអាមេរិកដែលបានស្លាប់ក្នុងរយៈពេល ៣ថ្ងៃដំបូងនៃសង្គ្រាម បានកើនឡើងដល់ ៦ នាក់។

ក្រុមមន្ត្រីរដ្ឋបាលនាពេលថ្មីៗនេះ រួមទាំងលោកប្រធានាធីបតីអាមេរិក Donald Trump ផ្ទាល់បានព្រមានថា អាចរំពឹងថានឹងមានជនរងគ្រោះអាមេរិកបន្ថែមទៀត។ លោកនាយឧត្តមសេនីយ៍ Dan Caine ប្រធានអគ្គសេនាធិការចម្រុះ បាននិយាយជាថ្មីមដ្ងទៀតកាលពីថ្ងៃចន្ទថា លោកបានរំពឹងទុកថា សហរដ្ឋអាមេរិកនឹង «ទទួលរងការបាត់បង់បន្ថែមទៀត»៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        136
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        177
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm