លោក Zelenskyy ៖ កិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី នៅតែរំពឹងទុកថានឹងធ្វើឡើង ក្នុងសប្តាហ៍នេះ

2026/03/03 07:08:55 pm        65

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានថ្លែងកាលពីថ្ងៃចន្ទ (២ មីនា) ថា កិច្ចចរចាសន្តិភាពជុំថ្មីរវាងអ៊ុយក្រែន និងរុស្ស៊ី សម្របសម្រួលដោយសហរដ្ឋអាមេរិក ដែលបានគ្រោងធ្វើឡើងនៅសប្តាហ៍នេះ មិនត្រូវបានលុបចោលឡើយ បន្ទាប់ពីមានការវាយប្រហារកាន់តែខ្លាំងក្លាកាលពីចុងសប្តាហ៍លើប្រទេសអ៊ីរ៉ង់ ដោយអាមេរិក និងអ៊ីស្រាអែល។

លោក Zelenskyy បាននិយាយថា ទីក្រុងគីវ កំពុងពិចារណាលើទីតាំងថ្មីសម្រាប់កិច្ចចរចា ដែលដំបូងឡើយគ្រោងធ្វើនៅថ្ងៃទី ៥ និងទី ៦ ខែមីនា នៅទីក្រុងអាប៊ូដាប៊ី ដោយក្នុងនោះ ប្រទេសទួរគី ឬស្វីសគឺជាជម្រើសដែលអាចទៅរួច។ លោកបានប្រាប់អ្នកយកព័ត៌មានថា៖ «ដោយសារតែអរិភាពដែលកំពុងបន្ត អ៊ុយក្រែនមិនអាចបញ្ជាក់បានថា ជំនួបនេះនឹងប្រព្រឹត្តទៅនៅទីក្រុងអាប៊ូដាប៊ីនោះទេ ប៉ុន្តែទោះជាយ៉ាងណា ក៏មិនទាន់មានភាគីណាមួយលុបចោលកិច្ចប្រជុំនេះដែរ»។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃចន្ទដដែលនេះថា ការបន្តកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន គឺស្ថិតនៅក្នុងផលប្រយោជន៍របស់រុស្ស៊ី ហើយថា បំណងរបស់ទីក្រុងមូស្គូ នៅតែជាការឈានដល់ដំណោះស្រាយការទូត ដើម្បីបញ្ចប់សង្គ្រាមដ៏បង្ហូរឈាមរយៈពេល ៤ឆ្នាំមកនេះ។

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិងកំពុងជំរុញទាំងទីក្រុងគីវ និងទីក្រុងមូស្គូ ឱ្យស្វែងរកវិធីបញ្ចប់ជម្លោះ ប៉ុន្តែបើទោះបីជាមានការចរចាជាច្រើនជុំក៏ដោយ ក៏អ៊ុយក្រែន និងរុស្ស៊ីនៅតែមានជំហរខុសគ្នាឆ្ងាយណាស់ ជាពិសេសលើបញ្ហាទឹកដី។ លោក Zelenskyy បានបញ្ជាក់ជាថ្មីកាលពីថ្ងៃចន្ទ នូវការបដិសេធរបស់លោកក្នុងការធ្វើសម្បទានតាមការទាមទាររបស់ទីក្រុងមូស្គូ ដែលតម្រូវឱ្យអ៊ុយក្រែន ដកទ័ពចេញពីទឹកដីតំបន់ Donetsk ភាគខាងកើតដែលនៅសេសសល់ចំនួន ២០% ដែលរុស្ស៊ីមិនទាន់អាចដណ្តើមបាន៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm