លោក Netanyahu៖ សង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់ អាចចំណាយពេលខ្លះ ប៉ុន្តែមិនមែនរាប់ឆ្នាំនោះទេ

2026/03/03 07:23:56 pm        116

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានថ្លែងកាលពីថ្ងៃចន្ទ (២ មីនា) ថា សង្គ្រាមរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រឆាំងនឹងអ៊ីរ៉ង់ អាចនឹងប្រើ «ពេលខ្លះ» ប៉ុន្តែនឹងមិនអូសបន្លាយដល់រាប់ឆ្នាំនោះទេ។

សង្គ្រាមផ្លូវអាកាសរបស់អាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ បានចាប់ផ្តើមជាមួយនឹងការវាយប្រហារយ៉ាងសន្ធាប់លើទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសៅរ៍កន្លងទៅ ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ គឺលោក Ali Khamenei និងបង្កឱ្យមានការសងសឹកពីសំណាក់អ៊ីរ៉ង់ទៅលើអ៊ីស្រាអែល រួមទាំងការវាយប្រហារដោយមីស៊ីលលើបណ្តាប្រទេសអារ៉ាប់ ដែលមានមូលដ្ឋានទ័ពអាមេរិក ទូទាំងតំបន់មជ្ឈិមបូព៌ា។

លោកប្រធានាធិបតីអាមេរិក Donald Trump ដំបូងឡើយបានប៉ាន់ស្មានថា សង្គ្រាមនឹងមានរយៈពេលពី ៤ ទៅ ៥ សប្តាហ៍ ប៉ុន្តែលោកបន្ថែមថា ជម្លោះក៏អាចនឹងអូសបន្លាយយូរជាងនេះផងដែរ។ យ៉ាងណាក៏ដោយ លោក Netanyahu បានច្រានចោលនូវគំនិតដែលថា ជម្លោះនេះនឹងអូសបន្លាយរាប់ឆ្នាំ ដូចសង្គ្រាមមុនៗនៅក្នុងតំបន់ ពោលគឺសង្គ្រាមអាមេរិកនៅអ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។

លោក Netanyahu បានប្រាប់ទូរទស្សន៍ Fox News ថា៖ «សង្រ្គាមនេះនឹងមានភាពរហ័ស និងម៉ឺងម៉ាត់។ ប្រតិបត្តិការសឹកអាចនឹងចំណាយពេលខ្លះ ប៉ុន្តែនឹងប្រើពេលដល់រាប់ឆ្នាំឡើយ ហើយនេះមិនមែនជាសង្គ្រាមដែលគ្មានទីបញ្ចប់នោះទេ»។ លោក Netanyahu បន្ថែមថា លោកមើលឃើញថា សង្គ្រាមនេះគឺជាឱកាសមួយសម្រាប់សន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា រួមទាំងសន្តិភាពរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីតផងដែរ។

យោងតាមការស្ទង់មតិរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos កាលពីចុងសប្តាហ៍មុន បានបង្ហាញថា មានពលរដ្ឋអាមេរិកតែម្នាក់ក្នុងចំណោមបួននាក់ប៉ុណ្ណោះ ដែលគាំទ្រការវាយប្រហាររបស់អាមេរិកលើអ៊ីរ៉ង់ ដែលបានធ្វើឱ្យមជ្ឈិមបូព៌ាធ្លាក់ក្នុងភាពវឹកវរ៕

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm