អ្នកនាំពាក្យ៖ បេសកកម្មការទូតទាំងក្នុង និងក្រៅប្រទេស ថ្នាក់ដឹកនាំកម្ពុជាតែងតែបញ្ជាក់ជំហរស្រឡាញ់សន្តិភាព និងចង់ដោះស្រាយ​ដោយសន្ដិវិធីជាមួយថៃ

2026/03/03 12:48:59 pm        263

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា បេសកកម្មបង្ហាញជំហរសន្តិភាពនិយម និងផ្អែកលើច្បាប់អន្តរជាតិរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជាទាំងក្នុង និងក្រៅប្រទេសតែងតែបញ្ជាក់ជំហរស្រឡាញ់សន្តិភាព និងចង់ដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសជិតខាងជាពិសេសប្រទេសថៃដោយសន្ដិវិធី និងយន្តការច្បាប់អន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងតាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះថា មិនថាបេសកកម្មការទូតនៅក្រៅប្រទេស ឬក្នុងប្រទេសឡើយ ថ្នាក់ដឹកនាំកម្ពុជា តែងតែជម្រាបជូនដៃគូសន្ទនាបរទេសអំពីស្ថានការណ៍វិវត្តន៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ជាពិសេសសង្កត់ធ្ងន់លើជំហរច្បាស់លាស់របស់កម្ពុជាដែលស្រឡាញ់សន្តិភាព និងចង់បានដំណោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយគោរពយ៉ាងម៉ឺងម៉ាត់គោលការណ៍ច្បាប់អន្តរជាតិ។

ជាក់ស្តែង ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាចូលជួបសម្តែងការគួរសមកាលពីថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២៦ សម្ដេចមហារបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបជូនអ្នកសម្របសម្រួលអង្គការសហប្រជាជាតិអំពីការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ និងបានគូសបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។

លោកជំទាវ ក៏បានជម្រាបជូនសម្ដេចធិបតីវិញថា អង្គការសហប្រជាជាតិចង់ឃើញប្រទេសទាំងពីរដោះស្រាយភាពខ្វែងគ្នាដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ។ លើសពីនេះ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជាក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់កម្ពុជាក្នុងអំឡុងពេល២០ឆ្នាំនៅក្នុងបេសកកម្មរក្សាសន្តិភាពក្នុងពិភពលោកតាមរយៈការបន្តបញ្ជូនកងទ័ពមួកខៀវទៅបំពេញបេសកកម្មថែរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ។

ក្នុងថ្ងៃតែមួយ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានអនុញ្ញាតឱ្យលោកជំទាវ TEO Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជាដែលចប់អាណត្តិចូលជួបសម្ដែងការគួរសមនិងជម្រាបលានៅវិមានសន្ដិភាព។ នាឱកាសនោះ សម្តេចធិបតីក៏បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីបញ្ហាព្រំដែនកម្ពុជា-ថៃដែរ ដោយសម្តេចបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត ក៏ដូចជាជំហររបស់កម្ពុជានៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ អនុសញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបានរម្លឹកជូនឡើងវិញថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទើបតែបានបញ្ចប់បេសកកម្មការទូតនៅសហរដ្ឋអាម៉េរិក និងអឺរ៉ុប ដើម្បីឧត្តមប្រយោជន៍ជាតិនិងប្រជាជន។ ក្នុងដំណើរបេសកកម្មការទូតនោះ ក្រៅពីបានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព(The Board of Peace)នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក និងបានជួបសន្ទនាជាមួយថ្នាក់ដឹកនាំបណ្តាប្រទេសជាច្រើន ក៏ដូចជាឥស្សរជនជាន់ខ្ពស់អាម៉េរិក សម្តេចបវរធិបតី ក៏បានបន្តបេសកកម្មទៅសហភាពអឺរ៉ុប និងបានជួបពិភាក្សាការងារជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ ឧត្តមស្នងការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស និងប្រធានគណៈកម្មការអឺរ៉ុប ព្រមទាំងមន្ត្រីអឺរ៉ុបជាច្រើនទៀត។

ឯកឧត្តមអ្នកនាំពាក្យបន្តថា ក្រៅពីពង្រឹងនិងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ស្ថានការណ៍វិវត្តន៍នៅព្រំដែនកម្ពុជា-ថៃ ត្រូវបានលើកឡើងយ៉ាងទូលំទូលាយពោលគឺ ការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងទ័ពថៃនៅតំបន់មួយចំនួន និងការដាក់បន្លាលួស ទូរកុងតឺន័រ ដោយបានរារាំងពលរដ្ឋស៊ីវិលកម្ពុជាច្រើនម៉ឺននាក់មិនឱ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញ ត្រូវបានសហគមន៍អន្តរជាតិដឹងលឺ។ ជាពិសេសជំហរសន្តិភាពនិយមរបស់កម្ពុជាដែលចង់បានដំណោះស្រាយដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិក៏ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើឆាកអន្តរជាតិ។

ឯកឧត្តម ប៉ែន បូណា បានកត់សម្គាល់ថា គ្រប់មេដឹកនាំនិងឥស្សរជននៃបណ្តាប្រទេស ក៏ដូចជាថ្នាក់ដឹកនាំនៃស្ថាប័នអន្តរជាតិទាំងអស់ សុទ្ធតែបានបង្ហាញការគាំទ្រជំហរសន្តិភាពនិងចង់ឃើញដំណោះស្រាយដោយសន្តិវិធី ស្របតាមគោលការណ៍ច្បាប់អន្តរជាតិជុំវិញជម្លោះព្រំដែនកម្ពុជា-ថៃ ពោលគឺជំហររបស់សហគមន៍អន្តរជាតិស្របគ្នាទាំងស្រុងជាមួយជំហររបស់រាជរដ្ឋាភិបាលកម្ពុជាហើយសហគមន៍អន្តរជាតិក៏បានយល់ច្បាស់ពីជំហរសន្តិភាពនិយមរបស់កម្ពុជា។

ជាក់ស្តែង លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការនៃអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង( OIF) ក្នុងឱកាសជួបសម្តែងការគួរសមជាមួយសម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានាថ្ងៃទី២ខែមីនា ឆ្នាំ ២០២៦បានកោតសរសើរពីការស្វះស្វែងរកសន្តិភាពរបស់សម្តេចសម្រាប់ប្រទេសនិងប្រជាជនកម្ពុជា។ លោកជំទាវក៏បានតាមដានបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយឆ្លៀតឱកាសនៃដំណើរទស្សនកិច្ចនេះ ដើម្បីជួបសួរសុខទុក្ខជនភៀសសឹកនៅព្រំដែនផងដែរ។ សម្តេចតេជោបានចាត់ទុកដំណើរទៅសួរសុខទុក្ខពលរដ្ឋភៀសសឹកថា ជាការបង្ហាញយ៉ាងច្បាស់នូវជំហររបស់លោកជំទាវក្នុងការគាំទ្រសន្តិភាពនិងមិនចង់ឃើញសង្គ្រាមកើតឡើងនោះឡើយ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិ កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នូវបទឈប់បាញ់ និងគ្រប់ចំណុចនៃសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានធ្វើកាលពីពេលកន្លងទៅ។ កម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់ដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ៕ 

 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am