សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាប្រគល់សេចក្តីសម្រេចដល់ក្លឹបជីរ៉ាន់-កម្ពុជា ក្លាយ​ជា​ក្លិប​ពេញ​សិទ្ធិ​ទី​៨ ​ក្នុងការរួមចំណែកអភិវឌ្ឍ

2026/03/03 08:40:51 pm        219

សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានប្រកាសទទួលស្គាល់សមាសភាពក្លឹបថ្មីមួយទៀត គឺក្លឹបជីរ៉ាន់-កម្ពុជា​ឱ្យចូលជាសមាជិកពេញសិទ្ធិទី៨ ក្នុងចំណោមសមាគម-ក្លឹបនានារបស់សហព័ន្ធ ដើម្បី​បន្ត​រួម​ចំណែក​អភិវឌ្ឍជំនាញកីឡាអូឡាំពិកដ៏ពេញនិយមមួយនេះឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ពិធី​ប្រគល់-ទទួលសេចក្តីសម្រចទទួលស្គាល់ក្លឹបថ្មីនេះបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ នៅ​ទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។ 

លោកស្រី បេង ប៊ុននេត អនុប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានគូសបញ្ជាក់ថា ពិត​ជា​មាន​ក្តី​សោមនស្សរីករាយ ដែលសហព័ន្ធបានចេញសេចក្តីសម្រេចទទួលស្គាល់របស់ក្លឹបជីរ៉ាន់-កម្ពុជា​ចូលជាសមាជិកពេញសិទ្ធិរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា។ ការចូល​រួម​ជា​សមាជិក​របស់​ក្លឹប​-សមាគមនានា គឺជាគោលការណ៍របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ក៏ដូច​ជា​គោល​ការណ៍​សហព័ន្ធកីឡាជាតិនានា ដែលត្រូវមានក្លឹប-សមាគម ចូលរួមជាសមាជិក​ពេញ​សិទ្ធិ​តាម​គោល​ការណ៍នី​តិវិធីផ្លូវច្បាប់របស់កីឡាជាតិ។

លោកស្រីអនុប្រធានបន្ថែមថា សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា គឺជាសហព័ន្ធកីឡាជាតិមួយ ក្នុង​ចំណោមសហព័ន្ធកីឡាជាតិជាច្រើនទៀត ដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡា និង​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ ចំណែកអន្តរជាតិវិញ សហព័ន្ធ​កីឡា​ទ្រីយ៉ា​ត្លុង​កម្ពុជា​ជា​សមាជិក​ពេញសិទ្ធិរបស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងអាស៊ី និងសហព័ន្ធ​កីឡា​ទ្រីយ៉ា​ត្លុង​ពិភពលោក​។ ដោយពិនិត្យឃើញថា ក្លឹបជីរ៉ាន់-កម្ពុជាបានស្នើចូលជាសមាជិករបស់សហព័ន្ធ និង​ស្រប​តាម​គោលការណ៍កីឡាជាតិ និងបានពិនិត្យឃើញថាក្លិប បានបំពេញ​តាម​បែប​បទ​ផ្សេង​ៗ​តាម​និតិ​វិធីកីឡាជាតិ ដូច្នេះ ក្លឹបជីរ៉ាន់-កម្ពុជាចូលជាសមាជិកពេញសិទ្ធរបស់សហព័ន្ធ។

ជាមួយ​គ្នា​នេះកញ្ញា យ៉ាន់ សុជី ប្រធានក្លឹបជីរ៉ាន់-កម្ពុជាបានបង្ហាញក្តីរីករាយ ដែលទ​ទួល​ការ​ចូល​ជា​សមាជិក​ពេញសិទ្ធិរបស់សហព័ន្ធ។ ដើម្បីឆ្លើយតបទៅនឹងទំនុកចិត្ត និងការផ្តល់​ឱកាស​ដ៏​វិសេស​វិសាល​នេះ ប្រធានក្លឹបរូបនេះបានប្តេជ្ញាចិត្តថា គោរពតាមបទដ្ឋានបច្ចេកទេស៖ នឹង​អនុវត្ត​តាម​រាល់​បទបញ្ជាបច្ចេកទេស និងលក្ខន្តិកៈដែលកំណត់ដោយសហព័ន្ធ ក្នុងស្មារតី​លើក​កម្ពស់​វិស័យ​កីឡា​ទ្រីយ៉ាត្លុង នៅកម្ពុជា។ ពង្រឹងសាមគ្គីភាព និងក្រមសីលធម៌វិជ្ជាជីវៈ៖ បណ្តុះ​បណ្តាល​សមាជិក​ឱ្យ​មានវិន័យខ្ពស់ សីលធម៌ល្អ និងសាមគ្គីភាពផ្ទៃក្នុង ក៏ដូចជាជាមួយ​សមាជិក​នៃ​ក្លឹប​ដទៃ​ទៀត​ដែលចំណុះឱ្យសហព័ន្ធ។ ចូលរួមសកម្មភាពសហព័ន្ធ៖ ប្តេជ្ញាចូលរួម​យ៉ាង​សកម្ម​ក្នុង​រាល់​ព្រឹត្តិការណ៍ កម្មវិធីបណ្តុះបណ្តាល និងយុទ្ធនាការផ្សេងៗដែលរៀបចំដោយសហព័ន្ធ ដើម្បី​សម្រេច​បាន​នូវចក្ខុវិស័យរួម។ ការផ្សព្វផ្សាយជាវិជ្ជមាន៖ នឹងជួយផ្សព្វ​ផ្សាយ​ពី​សកម្មភាព​របស់​សហព័ន្ធ​ ក្នុងន័យជំរុញឱ្យមហាជនកាន់តែយល់ដឹង និងស្រឡាញ់កីឡា ដើម្បីសុខភាព និង​មិត្តភាព​៕


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព

2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm