ប្រពៃណី វប្បធម៌ខ្មែរ បាន​បញ្ឆេះដួង​ចិត្តភ្ញៀវទេសចរ​អន្តរជាតិ​ឱ្យ​មក​ទស្សនា​កម្ពុជា​ម្ដង​ហើយ​ម្ដង​ទៀត

2026/03/03 09:17:01 pm        236

ប្រពៃណី វប្បធម៌ខ្មែរ បានបញ្ឆេះដួងចិត្តភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាកម្ពុជាម្ដងហើយម្ដង ទៀត​ ព្រោះចង់ដឹងរឿងរ៉ាវវប្បធម៌ខ្មែរនាសម័យបុរាណ និងសម័យបច្ចុប្បន្ន។

នៅថ្ងៃ​ទី៣ ខែមីនា ឆ្នាំ២០២៦ គឺជាទិវាវប្បធម៌ជាតិ ខួបលើកទី២៨ របស់ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ហើ​តាមរយៈថ្ងៃនេះដែរ បណ្តាភ្ញៀវទេសចរអន្តរជាតិ បាននាំគ្នាសម្តែងការអបអរសាទរ ខណៈ​ការធ្វើដំ ណើរមកទស្សនាកម្ពុជា គឺភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​ទាំង​អ​ស់​​គ្នា​ចង់​ទទួល​យក​បទ​ពិសោធន៍​ ចង់ទស្សនា ចង់ដឹងរឿងរ៉ាវ វប្បធម៌ខ្មែរនាសម័យបុរាណ និងសម័យបច្ចុប្បន្ន ទាំង​នៅ​គោល​ដៅ​ទេសចរណ៍វប្បធម៌ នៅ រាជធានីភ្នំពេញ និងខេត្តសៀមរាប។

ភ្ញៀវទេសចរ​អន្តរជាតិនានា បានថ្លែងប្រាប់BTV ថា កម្ពុជា ជាទឹកដីអច្ឆរិយៈ ជាប្រទេស​សម្បូរ​ទៅ​ដោយ​សម្បតិ្ត​បេតិភ័ណ្ឌវប្បធម៌ រូបីយ៍ និងអរូបីយ៍ជាច្រើន មានភាពទាក់ទាញ​ខ្លាំង​នូវ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ពី​បណ្តាប្រទេសមកទស្សនា ជាពិសេស គោលដៅវប្បធម៌នៅខេត្តសៀមរាប អង្គរ ហើយ​ក្រៅ​ពី​នេះភ្ញៀវទាំងអស់គ្នា ក៏ចង់ទទួលយកបទពិសោធន៍ ការស្នាក់នៅ ហូបម្ហូបអាហារបែបខ្មែរ ចង់​ទស្សនា សិក្សាស្វែងយល់ វប្បធម៌ ទំនៀមទំលាប់ ប្រពៃណីការរស់នៅ ជាមួយ​នឹង​មាន​ទឹក​មុខ​ស្នាម​ញញឹម​រាក់ទាក់ ភាពរស់រវើករបស់ប្រជាជនខ្មែរ ក្រោមម្លប់សុខសន្តិភាព ផ្តល់ភាពកក់ក្តៅ មិន​អាច​បំភ្លេចបាន វាពិតរួមចំណែកខ្លាំងក្នុងការបញ្ឆេះដួងចិត្តភ្ញៀវទេសចរអន្តរជាតិ មក​ទស្សនា​កម្ពុជា​ម្តង​ហើយចង់មកទស្សនាម្តងទៀត និងដូចជាផ្ទះទី២របស់គេ។

តាមសារាចរ ស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសរសេរថា រាជរដ្ឋាភិបាលកម្ពុជា បាន​និង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បីសម្រេចនូវសមិទ្ធិផលថ្មីៗជាច្រើនទៀត ពិសេសការផ្សព្វផ្សាយ និង​លើក​ស្ទួយ​កិត្តិនាមរបស់កម្ពុជា ឲ្យកាន់តែលេចធ្លោត្រដែតលើឆាកអន្តរជាតិស្របទិសស្លោក កម្ពុជា៖ ព្រះរាជាណាចក្រ នៃវប្បធម៌ សំដៅរួមចំណែកកសាងកម្ពុជាជាអរិយប្រទេស។

តាម​រយៈទិវាវប្បធម៌ជាតិ សម្តេចក៏បានបំផុសឲ្យប្រជាជនកម្ពុជាគ្រប់រូប ជាពិសេស​យុវជន​ចូល​រួម​ជា​កម្លាំ​ង​ចលករ ក្នុងកិច្ចការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌​ចម្រុះ​របស់​សហគមន៍​ជន​ជាតិដើមភាគតិចឲ្យបានគង់វង្សស្ថិតស្ថេរ និងរីកចម្រើន ព្រមទាំងបង្កើន​ការ​យល់​ដឹង​អំពី​តម្លៃដ៏មហាសាលនៃសម្បធម៌ជាតិដ៏សម្បូរបែប ដែលជាប្រភពមិនចេះរីងស្ងួត សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព តាមរយៈការបង្កើតសេវា និងផលិតផលវប្បធម៌ថ្មីៗ ប្រកប​ដោយការច្នៃរប្រឌិត ក្នុងគោលដៅពាណិជ្ជកម្ម និងទេសចរណ៍៕ អត្ថបទ ស៊ុម សុខជា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm