រដ្ឋមន្រ្ដីក្រសួងអប់រំ៖ ការគាំទ្ររបស់ UN ដល់​វិស័យ​អប់រំ​នៅ​កម្ពុជា​ជា​កិច្ច​សហការ​ស៊ី​ជម្រៅ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវគោលដៅ SDG 4

2026/03/03 03:17:19 pm        385

ភ្នំពេញ៖ ការគាំទ្ររបស់អង្គការសហប្រជាជាតិ (UN) ដល់វិស័យអប់រំនៅកម្ពុជា គឺ​ជា​កិច្ច​សហការ​យ៉ាង​ស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពទី៤ (SDG 4) ពោលគឺ «ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌»។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង​កីឡា បានមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស ជំនួបសម្តែងការគួរសម និង​ពិភាក្សា​ការងារ​ជាមួយលោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួល​អង្គការ​សហ​ប្រជា​ជាតិ​ប្រចាំ​កម្ពុជា​ (United Nations) និងសហការី នៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ នៅ​ទីស្ដី​ការ​ក្រសួង​អប់រំ​។

មានប្រសាសន៍នាឱកាសនេះ លោកជំទាវតំណាង UN បានកោតសរសើរ និងវាយ​តម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាពនៃកំណែទម្រង់វិស័យអប់រំនៅកម្ពុជាក្នុងអំឡុងពីរទសវត្សរ៍មកនេះ ដែល​ឆ្លើយ​តប​យ៉ាងប្រសើរទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ (SDG)។

លោក​ជំទាវបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការបន្តសហការគ្នាលើកកម្ពស់វិស័យអប់រំ តាម​រយៈ​កា​ររៀបចំសិស្សឱ្យរួចរាល់សម្រាប់ទទួលយកការអប់រំ ការ​បង្កើត​បរិយាកាស​អំណោយ​ផល​សម្រាប់​ការ​រៀនសូត្រ និងការបន្តផ្តល់ឱកាសអភិវឌ្ឍសមត្ថភាពកាន់តែច្រើនសម្រាប់យុវជន។ ជា​មួយ​នេះ​ដែរ លោកជំទាវបានបង្ហាញចំណាប់អារម្មណ៍ស្វែងយល់បន្ថែមពីផែនការយុទ្ធសាស្ត្រ និង​អាទិភាព​ថ្មីៗរបស់ក្រសួងអប់រំ យុវជន និងកីឡា ដើម្បីបន្ត​គាំទ្រ​កាន់​តែ​មាន​ប្រសិទ្ធ​ភាព​ឆ្លើយ​តប​នឹង​គោល​ដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់អង្គការសហប្រជាជាតិ ក៏ដូចជា​ចក្ខុ​វិស័យ​អភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានទទួលស្វាគមន៍លោកជំទាវ Vladanka Andreeva ចំពោះការវិលត្រឡប់មកបំពេញបេសកកម្មការងារនៅកម្ពុជាជាលើកទីពីរ ក្នុង​តួនាទីជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា និង​បាន​លើក​ឡើង​ពី​វឌ្ឍន​ភាព​កំណែ​ទម្រង់​ការអប់រំ និងអាទិភាពថ្មីដែល​ក្រសួង​បាន​និង​កំពុង​ផ្តោត​យក​ចិត្ត​ទុក​ដាក់​រួម​មាន​៖

-ការ​លើកកម្ពស់ការអប់រំកុមារតូច

-កម្មវិធីផ្តល់អាហារតាមសាលារៀនដោយប្រើកសិផលក្នុងសហគមន៍

-ការពង្រឹងគុណភាពសាលារៀនរដ្ឋ ដោយជំរុញការអនុវត្តស្តង់ដាសាលារៀនគំរូ និងសាលារៀនជំនាន់ថ្មី (NGS)

-កំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀន និងការអប់រំឌីជីថល

-ការជំរុញការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM)

-ការលើកកម្ពស់សុខភាពសិក្សា ការអភិវឌ្ឍយុវជន និងជំនាញសតវត្សទី២១

-កំណែទម្រង់ឧត្តមសិក្សា និងការអភិវឌ្ឍវិស័យកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីថ្លែងថា៖ការគាំទ្ររបស់អង្គការសហប្រជាជាតិ (UN) ដល់វិស័យអប់រំនៅកម្ពុជា គឺជាកិច្ចសហការយ៉ាងស៊ីជម្រៅជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៤ (SDG 4) ពោលគឺ «ការអប់រំប្រកបដោយគុណភាព បរិយាបន្ន និងសមធម៌»។

ជាថ្មីម្តងទៀត តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានចូលរួមអបអរសាទរលោកជំទាវ Vladanka Andreeva ដែលត្រូវបានតែងតាំងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដោយគូសបញ្ជាក់នូវការរំពឹងទុកថា ក្រោមការដឹកនាំសម្របសម្រួលរបស់លោកជំទាវ នឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងអង្គការសហប្រជាជាតិកាន់តែរីកចម្រើន ជាពិសេសនឹងមានកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ យុវជន និងកីឡាកាន់តែច្រើនបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
2026/07/17 11:05:01 pm        1
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
2026/07/17 10:52:08 pm        1
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​
2026/07/17 10:29:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

2026/07/17 11:05:01 pm
​សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
2026/07/17 10:52:08 pm
​ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​
2026/07/17 10:29:01 pm
​កម្ពុជាបើកពិព័រណ៍ពាណិជ្ជកម្មទីផ្សារអាហារ ដើម្បីលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញ
2026/07/17 09:04:13 pm
​លោក Rubio រំពឹងថា នឹងពិភាក្សាអំពីកិច្ចប្រជុំកំពូល រវាងលោក Trump និង​លោក Xi ក្នុងកិច្ចប្រជុំអាស៊ី
2026/07/17 08:45:52 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/16 06:40:39 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/17 03:19:46 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/16 07:04:28 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am