ក្រសួងការពារជាតិរបស់ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រព័ន្ធការពារដែនអាកាសគុយវ៉ែត ស្ទាក់ចាប់បាន និងបំផ្លាញយានដ្រូនជាង ៣៨០គ្រឿង និងរ៉ូកែត និងមីស៊ីលរហូតដល់ ១៨០គ្រាប់ ដែលបាញ់ដោយអ៊ីរ៉ង់ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅក្នុងតំបន់នេះ។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«ចាប់តាំងពីការចាប់ផ្តើមនៃការកើនឡើងភាពតានតឹងនេះ ប្រព័ន្ធការពារដែនអាកាសរបស់អេមីរ៉ាតអារ៉ាប់រួម ស្ទាក់ចាប់បាន និងបំផ្លាញមីស៊ីលបាលីស្ទីកចំនួន ១៧៨ គ្រាប់ និងដ្រូនចំនួន ៣៨៤គ្រឿង ដែលបាញ់ឆ្ពោះទៅប្រទេសគុយវ៉ែតពីទឹកដីអ៊ីរ៉ង់»។
ក្រសួងការពារជាតិគុយវ៉ែត បានសង្កត់ធ្ងន់ថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសនេះ គឺស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ហើយអង្គភាពការពារដែនអាកាស កំពុងតាមដានដែនអាកាសរបស់ប្រទេសនេះ គ្រប់ពេលវេលា»៕