ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ក្នុង​ពិធី​អបអរ​សាទរ​ទិវា​វប្បធម៌​ជាតិ ៣មីនា លើកទី២៨

2026/03/03 03:57:57 pm        162

នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦នេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មុខងា​រ​សាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃ​ព្រះរា​ជា​ណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ ៣មីនា លើក​ទី២៨ ឆ្នាំ២០២៦ និងពិធីសំណេះសំណាលជាមួយសិល្បករ សិល្បការិនី ទូទាំងប្រទេស នៅ​សាលសន្និសីទចតុម្មុខ។

 

ក្នុងមតិស្វាគមន៍ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ​ក្នុងនាមជាតំណាង់គណៈកម្មាធិការអន្តរក្រសួង ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ព្រឹទ្ធាចារ្យ វីរ​សិល្បករ សិល្បការិនី សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការិនីទាំងអស់ បានលើក​ឡើង​ថា ​ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២៦នេះ ប្រារព្ធឡើងក្រោមប្រធានបទ «យុវជន​ដើម្បី​វប្បធម៌​ជាតិ​»។ ឆ្នាំនេះជាលើកទី២៨ ហើយ នៃការប្រារព្ធទិវាវប្បធម៌ជាតិ ហើយក៏ជាលើកទី៧ នៃ​ការ​រៀបចំពិធីជួបជុំរវាងសិល្បករសិល្បការិនីទាំងក្នុង និងក្រៅប្រព័ន្ធ មន្ត្រី បុគ្គលិករួម និង​អ្នក​បម្រើ​ក្នុង​វិស័យវប្បធម៌និងសិល្បៈ តាមរយៈគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេច​អគ្គ​មហា​សេនា​បតី តេជោ ហ៊ុន សែន មគ្គុទ្ទេសក៍ឯកនៃវប្បធម៌ និងសន្តិភាព​ដែល​ជា​គ្រឹះដ៏​រឹង​មាំ​របស់​កម្ពុជា​។

 

លោកជំទាវបានបញ្ជាក់ថា ប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ដែលយើ​ង​បាន​បន្តអនុវត្តអស់រយៈពេលជាងមួយទសវត្សរ៍ (១១ឆ្នាំ) នេះពិតជាមានសារៈសំខាន់ខ្លាំងឡើងៗ នៅក្នុងបរិបទពិភពលោកបច្ចុប្បន្ន។ ជាការពិតណាស់ សព្វថ្ងៃយុវជន យើងកំពុងប្រឈមមុខនឹងឥទ្ធិពលដ៏ខ្លាំងក្លានៃចរន្តវប្បធម៌សកល ដែលហូរចូលមកយ៉ាងគំហុកតាមរយៈបច្ចេកវិទ្យាឌីជីថល។ យើងត្រូវតែទទួលស្គាល់ថា ការអភិវឌ្ឍនេះមានទាំងផលវិជ្ជមាននិងផលអវិជ្ជមាន។ ខណៈដែលយុវជនអាចរៀនសូត្រពីពិភពលោកបានយ៉ាងទូលំទូលាយ វប្បធម៌បរទេសក៏បាននិងកំពុង ជះឥទ្ធិពលលើអត្តសញ្ញាណជាតិរបស់យើងផងដែរ។ លោកជំទាវបណ្ឌិតសភាចារ្យ បានបន្ថែមថា ក្នុងនាមជាអ្នកបន្តវេន យុវជនមានតួនាទីយ៉ាងសំខាន់ ក្នុងការជ្រើសរើស ត្រងត្រាប់ និងកែច្នៃវប្បធម៌បរទេសឱ្យស្របតាមគន្លងវប្បធម៌ជាតិដ៏ថ្លៃថ្លារបស់យើង។ យើង ត្រូវលើកទឹកចិត្តយុវជនឱ្យចេះបែងចែករវាងការទទួលយកអ្វីដែលថ្មី និងការបាត់បង់អត្តសញ្ញាណដើមរបស់ខ្លួន។ យើងត្រូវរួមគ្នាបង្កើតបរិយាកាសមួយដែលយុវជនមានមោទនភាពចំពោះវប្បធម៌ខ្មែរ ហើយប្រើប្រាស់ជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការច្នៃប្រឌិតថ្មីៗ។

 

សូមជម្រាបថា ពិធីជួបជុំនៅពេលនេះ គឺជាការចូលរួមពីគ្រប់សមាសភាពនៃសង្គមជាតិយើង រួមមានតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជាតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) តំណាងអង្គការ សមាគមសិល្បៈវប្បធម៌ ព្រឹទ្ធាចារ្យមរតកមនុស្សរស់ វីរសិល្បករសិល្បការិនី ផ្នែកសូនរូប របាំ ល្ខោន ភ្លេង និពន្ធ និងអ្នកដឹកនាំរឿង ក្រុមសិល្បៈផ្នែកទស្សនីយភាព ក្រុមសិល្បៈសហគមន៍ ដោយរាប់បញ្ចូលទាំងក្រុមសិល្បៈ និងក្រុមយីកេជនជាតិដើមភាគតិចផងដែរ។ ដោយឡែកសិល្បករវិស័យឯកជនផ្នែកសូនរូប អ្នកនិពន្ធ បណ្ណារក្ស អ្នកអក្សរសាស្ត្រអក្សរសិល្ប៍ អង្គការ-សមាគម ដែលជាជ័យលាភីប្រឡងម្ហូបអាហារ ខ្លែងខ្មែរ សិប្បករជំនាញ សិល្បករក្រៅប្រព័ន្ធគ្រប់ទម្រង់ដែលមានផលិតករភាពយន្ត អ្នកនិពន្ធរឿង អ្នកថត សិល្បករសម្តែង អ្នកបញ្ចូលសម្លេង ពិធីករ ពិធីការិនី តំណាងអ្នកក្លឹបកាសែតកម្ពុជា បុគ្គលដែលមានឥទ្ធិពល ក្នុងបណ្តាញសង្គម ព្រមទាំងនិស្សិតជ័យលាភីប្រឡងគំនូរផ្សាយទិវាវប្បធម៌ ដែលមានសមាសភាពអ្នកចូលរួមប្រមាណ ៧០០នាក់៕

អត្ថបទដែលទាក់ទង

អាជ្ញាធរខេត្តពោធិ៍សាត់ បង្កើតក្លិបគ្រូបង្រៀនដើម្បីជួយដល់លោកគ្រូអ្នកគ្រូ
2026/03/03 04:57:53 pm        1
អាជីវករផ្សារក្តាមក្នុងខេត្តកែប សំណូមពរឱ្យរួមគ្នារៀបចំសណ្តាប់ធ្នាប់ផ្សារ និងការលក់ដូរឱ្យល្អដើម្បីទាក់ទាញទេសចរ
2026/03/03 04:51:36 pm        1
ក្រុមការងារមន្ទីរព័ត៌មានខេត្តព្រះវិហារ នាំយកអំណោយជូនវីរកងទ័ពជួរមុខ ក្នុងខេត្តព្រះវិហារ
2026/03/03 04:45:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តម្លៃសំបុត្រយន្តហោះអាស៊ី-អឺរ៉ុប ហក់ឡើងខ្ពស់ ក្រោយការបិទអាកាសយានដ្ឋានឈូងសមុទ្រអារ៉ាប់

2026/03/03 06:14:34 pm
​អ្នកការទូតរុស្ស៊ី៖ លោកខាងលិចបដិសេធសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការប្រើប្រាស់ថាមពលនុយក្លេអ៊ែរដោយសន្តិវិធី
2026/03/03 06:11:54 pm
​អ៊ីរ៉ង់រៀបចំពិធីបុណ្យសពទ្រង់ទ្រាយធំសម្រាប់ក្មេងស្រី និងបុគ្គលិកស្លាប់ក្នុងការវាយប្រហាររបស់អាមេរិក-អ៊ីស្រាអែល
2026/03/03 06:09:19 pm
​អ្នកដំណើរឥណ្ឌាវិលត្រឡប់មកផ្ទះវិញ ខណៈជើងហោះហើរពីមជ្ឈិមបូព៌ាចាប់ផ្តើមឡើងវិញ
2026/03/03 06:06:49 pm
​រញ្ជួយដីដ៏ខ្លាំង កើតមាននៅម្ដុំកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី
2026/03/03 05:42:50 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/03/02 05:52:04 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/01 09:11:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/02 04:11:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/03/03 12:32:00 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am