លោក Witkoff៖ អ៊ីរ៉ង់ វិនិច្ឆ័យខុសដែលគិតថាអាចរឹងរូសដាក់អាមេរិកបាន នៅក្នុងកិច្ចចរចានុយក្លេអ៊ែរ

2026/03/03 11:02:38 pm        56

លោក Steve Witkoff ប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចចរចានៅមជ្ឈិមបូព៌ា បាននិយាយកាលពីថ្ងៃចន្ទ (២ មីនា) ថា អ៊ីរ៉ង់បានព្យាយាមប្រើល្បិចគាបសង្កត់យ៉ាងរឹងរូសមកលើគណៈប្រតិភូអាមេរិក ក្នុងអំឡុងពេលកិច្ចចរចានុយក្លេអ៊ែរនាពេលថ្មីៗនេះ ដោយសារតែពួកគេវិនិច្ឆ័យខុសចំពោះក្រុមមន្រ្តីរបស់លោកប្រធានាធិបតី Donald Trump។ 

នៅក្នុងបទសម្ភាសន៍មួយ លោក Witkoff បាននិយាយថា៖ «ជារឿងគួរឱ្យអស់សំណើចណាស់ដែលអ៊ីរ៉ង់ ស្មានថាពួកគេអាចគាបសង្កត់អាមេរិកបាន។ លោក Trump បានបញ្ជូនប្រេសិតទៅចរចា គឺដើម្បីបញ្ជាក់ពីឆន្ទៈធ្វើកិច្ចព្រមព្រៀងរបស់អ៊ីរ៉ង់ ដើម្បីដោះស្រាយគោលដៅរបស់លោកដូចជា៖ ការលុបបំបាត់កម្មវិធីមីស៊ីលអ៊ីរ៉ង់ ការបញ្ឈប់ការគាំទ្រដល់ក្រុមសកម្មប្រយុទ្ធ ការលុបបំបាត់កងទ័ពជើងទឹករបស់អ៊ីរ៉ង់ដើម្បីសេរីភាពតាមដែនសមុទ្រ និងលុបបំបាត់ការគំរាមកំហែងបិទច្រកសមុទ្រ Hormuz ខណៈគោលដៅចុងក្រោយគឺ មិនឱ្យចម្រាញ់សារធាតុនុយក្លេអ៊ែរក្នុងកម្រិតដែលអាចផលិតជាអាវុធបានឡើយ ដែលមានន័យថា មិនអាចមានគ្រាប់បែកនុយក្លេអ៊ែរជាដាច់ខាត»។ 

លោក Witkoff បានបន្ថែមថា៖ «មន្រ្តីអាមេរិក បានព្យាយាមធ្វើកិច្ចព្រមព្រៀងដ៏យុត្តិធម៌មួយជាមួយអ៊ីរ៉ង់ ហើយច្បាស់ណាស់ថា នឹងមិនអាចទៅរួចទេ ប្រហែលជាតាំងពីពេលបិទបញ្ចប់កិច្ចចរចានុយក្លេអ៊ែរជុំទីពីរមកម្ល៉េះ ប៉ុន្តែអាមេរិកនៅតែបន្តទៅកិច្ចប្រជុំលើកទីបី ដើម្បីសាកល្បងជាលើកចុងក្រោយ ប៉ុន្តែមិនមានលទ្ធផលវិជ្ជមានឡើយ»។

ប្រេសិតអាមេរិករូបនេះសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានចរចាដោយអះអាងពី «សិទ្ធិដែលមិនអាចរំលោភបំពានបាន» ក្នុងការចម្រាញ់ឥន្ធនៈនុយក្លេអ៊ែរទាំងអស់របស់ខ្លួន ជាជំហរដ៏រឹងរូសមួយធ្វើឱ្យគណៈប្រតិភូអាមេរិកភ្ញាក់ផ្អើលយ៉ាងខ្លាំង និងបង្ហាញឱ្យឃើញច្បាស់ពីការលំបាកក្នុងការឈានទៅរកកិច្ចព្រមព្រៀង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm