ខេត្តត្បូងឃ្មុំ ប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ខេត្តប្រចាំឆ្នាំ២០២៦ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២

2026/03/03 11:37:47 pm        373

 ត្បូងឃ្មុំ ៖ មន្ទីរអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ បានរៀបចំប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ មាន ២មណ្ឌល ៥៥បន្ទប់ ជាមួយបេក្ខជនសរុបចំនួន ១៣៥៤នាក់ ស្រី ៩៣១នាក់ ក្រោអធិបតីភាពឯកឧត្តម ហួរ ឈុនគ្រី អគារធិការ ក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាល័យន សែន ខ្នារ និងមណ្ឌលវិទ្យាល័យតេជោត្បូងឃ្មុំ ក្រោមអធិបតីលោកស្រី នី ចាន់ធីតា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។ 

បើតាមលោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាបានបញ្ជាក់ថាការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ខេត្តគឺរៀបចំឡើងចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី១២ មាន ២មណ្ឌល ៥៥បន្ទប់ បេក្ខជនសរុបចំនួន ១៣៥៤នាក់ ស្រី ៩៣១នាក់។ លោកថា ការប្រឡងនេះក្នុងគោលបំណងការប្រឡងសិស្សពូកែថ្នាក់ខេត្ត មិនមែនគ្រាន់តែជាការវាស់ស្ទង់សមត្ថភាពយកលេខរៀងប៉ុណ្ណោះទេ ប៉ុន្តែវាមានគោលបំណងសំខាន់ៗជាច្រើនសម្រាប់សិស្សានុសិស្ស និងប្រព័ន្ធអប់រំទាំងមូល ដែលជាការលើកទឹកចិត្ត និងផ្ដល់កិត្តិយស ។ ការប្រឡងនេះគឺជាវេទិកាមួយដែលអនុញ្ញាតឱ្យសិស្សដែលមានការខិតខំប្រឹងប្រែងទទួលបាននូវ ការទទួលស្គាល់។ ការទទួលបានជ័យលាភីនាំមកនូវកិត្តិយសដល់ខ្លួនឯង គ្រួសារ និងសាលារៀន ដែលជាកម្លាំងចិត្តយ៉ាងខ្លាំងក្លាសម្រាប់សិស្សក្នុងការបន្តការសិក្សាឱ្យកាន់តែពូកែ។

នៅមុនការកាត់វិញ្ញាសារប្រឡង គណអធិបតីទាំង២មណ្ឌលបានមានប្រសាសន៍ផ្តាំផ្ញើ ដល់ប្អូនៗសិស្សានុសិស្សទាំងអស់ ត្រូវធ្វើយ៉ាងណា ខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីសម្ថភាព ដើម្បីទទួលបានឱកាសក្នុងការប្រឡងសិស្សពូកែថ្នាក់ជាតិនាពេលខាងមុខ ដើម្បីជួយលើកមុខមាត់ដល់ ខ្លួនឯង គ្រួសារ និងខេត្តត្បូងឃ្មុំទាំមូល ខណៈការប្រឡងនេះគឺជាស្ពាន ដើម្បីឆ្ពោះទៅរកភាពជោគជ័យខ្ពស់ជាងមុន និងជាការបណ្ដុះបណ្ដាលធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់សង្គមជាតិ ៕

ដោយ ៖ ជឹង សេង

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm