មន្រ្តីជាន់ខ្ពស់៖ អ៊ីស្រាអែល-អាមេរិក នឹងធានាថា អ៊ីរ៉ង់ពុំមានសមត្ថភាពនុយក្លេអ៊ែរជាដាច់ខាត

2026/03/03 11:43:04 pm        38

ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ប្រចាំអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃចន្ទ (២ មីនា) ថា អ៊ីស្រាអែល និងសហរដ្ឋអាមេរិក នឹងមិនបញ្ឈប់ប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់នោះឡើយ រហូតទាល់តែគោលដៅលុបបំបាត់នុយក្លេអ៊ែរបានសម្រេច ហើយនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ ដើម្បីធានាថា ទីក្រុងតេអេរ៉ង់ មិនមានសមត្ថភាពនុយក្លេអ៊ែរជាដាច់ខាត។

ថ្លែងទៅកាន់អ្នកយកព័ត៌មានក្នុងទីក្រុងញូវយ៉ក បេសកជនអ៊ីស្រាអែល លោក Danny Danon បាននិយាយថា អ៊ីរ៉ង់កំពុង «វាយបកទាំងអស់សង្ឃឹម» ផ្នែកយោធា ដើម្បីឆ្លើយតបនឹងអ្វីដែលលោកហៅថា ជាការវាយប្រហារដ៏ម៉ឺងម៉ាត់ និងចំគោលដៅរបស់អាមេរិក និងអ៊ីស្រាអែល។ លោកនិយាយទៀតថា លោកជឿជាក់ថា សេរីភាពសម្រាប់ប្រជាជនអ៊ីរ៉ង់ «នឹងមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ»។ 

នៅពេលត្រូវបានសាកសួរថា តើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ស្ថិតក្នុងចំណោមគោលដៅវាយប្រហារដែរឬទេ លោកឆ្លើយថា៖ «គោលដៅមួយនៃប្រតិបត្តិការរួមគ្នានេះ គឺដើម្បីធានាថា អ៊ីរ៉ង់មិនមានសមត្ថភាពនុយក្លេអ៊ែរ ដើម្បីគំរាមកំហែងដល់ពិភពលោកទាំងមូលឡើយ... អ៊ីស្រាអែលនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលចាំបាច់ដើម្បីធានាថា អ៊ីរ៉ង់មិនមានសមត្ថភាពនុយក្លេអ៊ែរបែបនោះ»។

ប្រធានាធិបតីអាមេរិក លោក Donald Trump បានថ្លែងកាលពីថ្ងៃចន្ទដដែលនេះ លោកបញ្ជាឱ្យវាយប្រហារអ៊ីរ៉ង់ ដើម្បីរារាំងការអភិវឌ្ឍនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលបាលីស្ទិករបស់ទីក្រុងតេអេរ៉ង់។ យ៉ាងណាមិញ ទីភ្នាក់ងារឃ្លាំមើលអាតូមិក IAEA របស់អង្គការសហប្រជាជាតិ បានឱ្យដឹងកាលពីថ្ងៃចន្ទថា ខ្លួនមិនទាន់ឃើញសញ្ញាណាមួយដែលថា មូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់ រងការខូចខាតក្នុងការវាយប្រហារយោធានាពេលថ្មីៗនេះទេ បើទោះបីជាឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីភ្នាក់ងារនេះ បានលើកឡើងថា ទីតាំងចម្រាញ់អ៊ុយរ៉ានីញ៉ូម Natanz ត្រូវបានកំណត់ជាគោលដៅវាយប្រហារក៏ដោយ៕

អត្ថបទដែលទាក់ទង

មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am        8
ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am        20
ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm