ជម្លោះអ៊ីរ៉ង់ បង្អាក់ការដឹកជញ្ជូនសកល ខណៈនាវាជាង ១០០គ្រឿងជាប់គាំង និងមួយចំនួនរងការខូចខាត

2026/03/03 11:45:37 pm        41

សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីថ្ងៃចន្ទ (២ មីនា) ថា បណ្ដាក្រុមហ៊ុនធានារ៉ាប់រង កំពុងលុបចោលការធានាលើហានិភ័យសង្គ្រាម សម្រាប់នាវាក្នុងតំបន់ឈូងសមុទ្រមជ្ឈិមបូព៌ា ខណៈជម្លោះអ៊ីរ៉ង់ ដែលកំពុងរីករាលដាលស្ទើរពាសពេញតំបន់ បានធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនទូទាំងពិភពលោក នាំឱ្យនាវាដឹកប្រេងរងការខូចខាត ឬជាប់គាំង និងបានសម្លាប់មនុស្សមួយចំនួន។

ការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz រវាងអ៊ីរ៉ង់ និងអូម៉ង់ ដែលជាផ្លូវដឹកជញ្ជូនប្រេងប្រហែល ១ភាគ៥ នៃតម្រូវការពិភពលោក រួមទាំងឧស្ម័នក្នុងបរិមាណដ៏ច្រើនផងនោះ បានឈានដល់ការផ្អាកស្ទើរតែទាំងស្រុង បន្ទាប់ពីនាវានៅក្នុងតំបន់នោះត្រូវបានវាយប្រហារ ជាការសងសឹករបស់អ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

នាវាដឹកប្រេងមួយគ្រឿងបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃចន្ទ និងនាវា ៤គ្រឿងផ្សេងទៀតបានរងការខូចខាត ហើយនាវាប្រហែល ១៥០គ្រឿងត្រូវបានជាប់គាំង។ ទិន្នន័យដឹកជញ្ជូនកាលពីថ្ងៃអាទិត្យ បានបង្ហាញថា នាវាដទៃទៀតយ៉ាងហោចណាស់ ១៥០ គ្រឿង រួមមានទាំងនាវាដឹកប្រេង និងនាវាដឹកឧស្ម័នធម្មជាតិរាវ (LNG) បានបោះយុថ្កាចតចោលនៅក្នុងច្រកសមុទ្រ Hormuz និងដែនទឹកជុំវិញនោះ ដោយមិនហ៊ានចេញដំណើរនោះទេ។

នាយកប្រតិបត្តិនៃក្រុមហ៊ុនដឹកជញ្ជូនផ្លូវសមុទ្រ Ocean Network Express បាននិយាយកាលពីថ្ងៃចន្ទថា អត្រាប្រហែល ១០% នៃនាវាដឹកទូកុងតឺន័រនៅទូទាំងពិភពលោក កំពុងជាប់គាំងនៅក្នុងភាពកកស្ទះនេះ ហើយទំនិញអាចនឹងចាប់ផ្តើមគរទុកចោលនៅតាមកំពង់ផែ និងមជ្ឈមណ្ឌលផ្ទេរទំនិញនានានៅអឺរ៉ុប និងអាស៊ី ក្នុងពេលឆាប់ៗ ដោយមិនអាចដឹកជញ្ជូនចេញបាននោះទេ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        43
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        43
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        38

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm