លោក Trump បន្តវាយប្រហារអ៊ីរ៉ង់ ទោះអាចប៉ះពាល់ដល់ការបោះឆ្នោតពាក់កណ្តាលអាណត្តិក៏ដោយ

2026/03/03 04:47:46 pm        47

យោងតាមមន្ត្រីជាន់ខ្ពស់សេតវិមាន ២រូប និងសមាជិកគណបក្សសាធារណរដ្ឋម្នាក់ ដែលស្និទ្ធនឹងរដ្ឋបាល បានឲ្យដឹងថា លោកប្រធានាធិបតីអាមេរិក Donald Trump បានបន្តវាយប្រហារយោធា ប្រឆាំងនឹងអ៊ីរ៉ង់ ទោះបីជាមានការព្រមានឯកជនពីជំនួយការជាន់ខ្ពស់ក៏ដោយ ដោយអ្នកទាំងនោះលើកឡើងថា ការកើនឡើងនូវភាពតានតឹងនេះ អាចពិបាកទប់ស្កាត់ ហើយបង្កជាហានិភ័យផ្នែកនយោបាយ សម្រាប់គណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិខែវិច្ឆិកា។ 

ការវាយប្រហារទ្រង់ទ្រាយធំនេះ ទទួលបានការសរសើរស្ទើរតែឯកច្ឆន្ទពីអ្នកមានជំហរនយោបាយការបរទេសរឹងត្អឹង នៅទីក្រុងវ៉ាស៊ីនតោន ដែលបានគោលបំណងជាយូរមកហើយ ក្នុងការផ្តួលរំលំរបបនៅទីក្រុងតេអេរ៉ង់។ ប៉ុន្តែមន្ត្រីសេតវិមានមួយចំនួន បារម្ភថា ការលេងល្បែងគោលនយោបាយការបរទេសអាចធ្វើឲ្យខូចឱកាសរបស់គណបក្សសាធារណរដ្ឋ ក្នុងការបន្តការគ្រប់គ្រងនៅសភា នៅពេលដែលអ្នកបោះឆ្នោតដែលប្រយ័ត្នប្រយែងចំពោះសង្គ្រាម មានកង្វល់តែអំពីការចំណាយនៃការរស់នៅ ច្រើនជាងជម្លោះនៅបរទេស។

កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ការស្ទង់មតិរបស់ស្ថាប័ន Reuters/Ipsos បានបង្ហាញថា មានតែជនជាតិអាមេរិកម្នាក់ប៉ុណ្ណោះ ក្នុងចំណោម ៤នាក់ ដែលយល់ស្របនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិកដែលបានសម្លាប់មេដឹកនាំអ៊ីរ៉ង់។ ប្រហែលពាក់កណ្តាលនៃអ្នកឆ្លើយតប រួមទាំងម្នាក់ ក្នុងចំណោម ៤នាក់នៃក្រុមសាធារណរដ្ឋ បាននិយាយថា ពួកគេជឿថា លោក Trump មានឆន្ទៈខ្លាំងពេក ក្នុងការប្រើប្រាស់កម្លាំងយោធា។ 

អ្នកយុទ្ធសាស្ត្រក្រុមសាធារណរដ្ឋ លោក Rob Godfrey បាននិយាយថា៖ «ការតភ្ជាប់គ្នា រវាងសុន្ទរកថាប្រចាំឆ្នាំដ៏ជោគជ័យដែលផ្តោតលើលទ្ធភាពនៃការចំណាយ និងបញ្ហាសេដ្ឋកិច្ចដែលជាកង្វល់ចម្បងរបស់អ្នកបោះឆ្នោត ហើយបន្ទាប់មកការធ្វើសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាប៉ុន្មានថ្ងៃក្រោយ មិនមែនគ្រាន់តែបង្កជាការភ្ញាក់ផ្អើលភា្លមៗនោះទេ តែវាថែមទាំងធ្វើឲ្យមនុស្សវង្វែងវង្វាន់ទៀតផង»។  

យ៉ាងណាក្ដី មន្ត្រីទាំងនោះគ្មានមន្ត្រីណាម្នាក់ រំពឹងថា នឹងមានផលវិបាកនយោបាយភ្លាមៗនោះឡើយ។ ផ្ទុយទៅវិញ ពួកគេរំពឹងថា នឹងមានអ្វីដែលមន្ត្រីម្នាក់ពិពណ៌នាថា ជា «ផលប៉ះពាល់យឺតៗ» ដែលបណ្តាលមកពីរយៈពេលនៃជម្លោះ វិសាលភាពនៃការសងសឹក ចំនួនអ្នកស្លាប់ និងរបួសរបស់អាមេរិក ហើយនិងផលប៉ះពាល់លើតម្លៃប្រេងឥន្ធនៈ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am