អាជ្ញាធរខេត្តពោធិ៍សាត់ បង្កើតក្លិបគ្រូបង្រៀនដើម្បីជួយដល់លោកគ្រូអ្នកគ្រូ

2026/03/03 11:57:53 pm        175

អាជ្ញាធរខេត្តពោធិ៍សាត់ បានបង្កើតបង្កើតក្លិបគ្រូបង្រៀនដើម្បីជាការរួមចំណែកជួយដោះស្រាយបញ្ហាប្រឈម នានារបស់លោកគ្រូអ្នកគ្រូ ដែលជាវិស្វករព្រលឹងជួយបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ទូទាំងក្រុងពោធិ៍សាត់ និងបោះឆ្នោតជ្រើសរើស គណៈកម្មការគ្រប់គ្រងក្លិបគ្រូបង្រៀនក្រុងពោធិ៍សាត់ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានក្រុម ការងារចុះជួយក្រុងពោធិ៍សាត់ បានលើកឡើងអំពីការយកចិត្តទុកដាក់ និងការផ្តល់តម្លៃខ្ពស់បំផុតចំពោះ "វិស្វករព្រលឹង" ដែលបាននឹងកំពុងបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាសម្រាប់ប្រទេសជាតិទាំងមូល។ 

ឯកឧត្តម បានជម្រាបជូនថា ការបង្កើត "ក្លឹបគ្រូបង្រៀន" នេះឡើង គឺជាគំនិតផ្តួចផ្តើម និងប្រកបដោយចក្ខុ វិស័យវែងឆ្ងាយរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដើម្បីងាយស្រួលក្នុងការចូលរួមនិងដោះស្រាយនូវបញ្ហាប្រឈមនានា។

ឯកឧត្តម ខូយ រីដា បានគូសបញ្ជាក់ថា «គ្រូបង្រៀន គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់សង្គមជាតិ» ដូច្នេះ ហើយទើបឯកឧត្តម កែវ រតនៈ បានជំរុញឱ្យមានការបង្កើតក្លិបគ្រូបង្រៀននៅគ្រប់ក្រុងស្រុកទាំង៧ ហើយសម្រាប់ថ្ងៃនេះ ក្រុងពោធិ៍សាត់ គឺជាចុងក្រោយ ដែលមកបំពេញបង្គ្រប់នូវរចនាសម្ព័ន្ធក្លិបគ្រូបង្រៀនទូទាំងខេត្ត ឱ្យក្លាយជាមហាគ្រួសារ តែមួយ។ 

ឯកឧត្តមបានបន្ថែមថា ការបង្កើតក្លិបគ្រូបង្រៀនប្រចាំក្រុងពោធិ៍សាត់ ក៏ដូចជាទូទាំងស្រុក មានគោលបំណង ដើម្បីពង្រឹងសាមគ្គីភាព បង្កើតវេទិកាជួបជុំ ពិភាក្សា និងចែករំលែកបទពិសោធន៍រវាងគ្រូ និងគ្រូ, មានឱកាសជួយគ្នា ទៅវិញទៅមកក្នុងគ្រាមានអាសន្ន ឬមានកម្មវិធីសប្បាយ-ទុក្ខ, លើកកម្ពស់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូ។

ឯកឧត្តមសូមអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលទទួលបាន "សេចក្តី ទុកចិត្ត" និងបោះឆ្នោតជ្រើសរើសជាគណៈកម្មការគ្រប់គ្រងក្លិបគ្រូបង្រៀនក្រុងពោធិ៍សាត់ នាពេលនេះ និងសូមឱ្យមាន "ឆន្ទៈ លះបង់ និងការទទួលខុសត្រូវ" ដើម្បីដឹកនាំក្លិបនេះឱ្យដំណើរការរស់រវើក។

ឯកឧត្តម បានផ្តាំផ្ញើដល់លោកគ្រូ អ្នកគ្រូ រក្សាសាមគ្គីភាពផ្ទៃក្នុង និងត្រូវធ្វើជាគំរូនៃសាមគ្គីភាព ទាំងក្នុងសាលា និងក្នុងក្លិប, រៀបចំសោភ័ណភាព និងបរិស្ថាន ទាំងក្នុង និងក្រៅសាលាឱ្យបានស្អាតល្អ, បន្តការអភិវឌ្ឍសមត្ថភាព ស្រប តាមយុគសម័យឌីជីថល ដើម្បីបណ្ដុះកូនចៅអ្នកពោធិ៍សាត់ឱ្យកាន់តែខ្លាំង, គណៈកម្មការថ្មី ត្រូវរៀបចំផែនការសកម្ម ភាពឱ្យច្បាស់លាស់ និងបម្រើសមាជិកដោយភាពស្មោះត្រង់៕

អត្ថបទ ៖ Pov Phirun

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm