ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់អ្នកកាសែត News Nation អ្នកស្រី Kellie Meyerថា ទីក្រុងវ៉ាស៊ីនតោន នឹងសម្រេចគោលដៅនៃប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងពេល ឆាប់ៗនេះ។

អ្នកយកព័ត៌មានរូបនេះ បានសួរមេដឹកនាំអាមេរិកថា តើលោកនឹងដឹងដោយរបៀបណាថា គោលបំណងយោធាទាំងអស់ ត្រូវបានសម្រេច។ អ្នកស្រីបានដកស្រង់សម្តីលោក ត្រាំ ដែលបាននិយាយនៅលើទំព័រ X ថា៖«អូ ខ្ញុំនឹងដឹង។ កិច្ចការនោះ គឺជាអ្វីដែលខ្ញុំកំពុងធ្វើ ខ្ញុំដឹងច្រើន ហើយខ្ញុំនឹងដឹងច្បាស់ថា ពេលណាគោលដៅនេះ ត្រូវបានសម្រេច។ វាកាន់តែជិតដល់ហើយដែរ»។
លោកប្រធានាធិបតីអាមេរិក បានបន្ថែមថា៖«យើងកំពុងបង្កការខូចខាតយ៉ាងច្រើន។ យើងកំពុងធ្វើឲ្យខូចខាតកាន់តែធ្ងន់ធ្ងរបន្ថែមទៀត»៕
