មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ បានប្រាប់ស្ថានីយវិទ្យុ Kan ថា យុទ្ធនាការយោធារបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ អាចបន្តយ៉ាងហោចណាស់ រហូតដល់ខែមេសា។
ងតាមមន្ត្រីរូបនេះ អ៊ីស្រាអែល «កំពុងត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយអ៊ីរ៉ង់ រហូតដល់ពិធីបុណ្យនិទាឃរដូវរបស់ជនជាតិជ្វីហ្វ។ ពិធីបុណ្យជ្វីហ្វដ៏សំខាន់នេះ នឹងត្រូវបានប្រារព្ធឡើង នៅឆ្នាំនេះ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ០៨ ខែមេសា។

យោងតាមវិទ្យុ Kan សេចក្តីថ្លែងការណ៍នេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានបញ្ជាក់ថា អរិភាពនៅមជ្ឈិមបូព៌ា អាចបន្តរយៈពេលជាច្រើនសប្តាហ៍។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធាទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ នៅថ្ងៃទី ២៨ ខែកុម្ភៈ។ ទីក្រុងសំខាន់ៗរបស់អ៊ីរ៉ង់ រួមទាំងទីក្រុងតេអេរ៉ង់ ត្រូវបានវាយប្រហារ។ សេតវិមានបានបង្ហាញភាពត្រឹមត្រូវនូវការវាយប្រហារនេះ ដោយលើកឡើងពីការគំរាមកំហែងដោយមីស៊ីល និងនុយក្លេអ៊ែរពីអ៊ីរ៉ង់។ ក្នុងពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំអាមេរិក បានអំពាវនាវដោយបើកចំហដល់ប្រជាជនអ៊ីរ៉ង់ឲ្យក្រោកឡើងប្រឆាំងនឹងរដ្ឋាភិបាលរបស់ពួកគេ និងដណ្តើមអំណាច។
ជាលទ្ធផលនៃការវាយប្រហារនេះ មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងឥស្សរជនជាន់ខ្ពស់ជាច្រើនរូបទៀត នៅក្នុងជួរថ្នាក់ដឹកនាំនៃសាធារណរដ្ឋស្លាមនេះ ត្រូវបានសម្លាប់៕
