អ្នកវិភាគ៖ សម្ព័ន្ធអាស៊ីរបស់លោក Trumpព្រួយបារម្ភថាសង្រ្គាមអាចនឹងធ្វើឲ្យពួកគេងាយរងគ្រោះ

2026/03/04 01:20:26 am        55

ក្រុមអ្នកវិភាគនៅអាស៊ី បានព្រមានថា ការបង្វែរនាវា និងមីស៊ីលរបស់ទីក្រុងវ៉ាស៊ីនតោនចេញពីការទប់ទល់ជាមួយចិន អាចនឹងបន្សល់ចន្លោះប្រហោងនៅក្នុងការការពារតំបន់របស់ពួកគេ ។

សម្ព័ន្ធមិត្តដែលពួ្រយបារម្ភបំផុតគឺនៅជប៉ុន និងកូរ៉េខាងត្បូង ជាទីដែលមានមូលដ្ឋានទ័ពធំៗរបស់យោធាសហរដ្ឋអាមេរិកជួយទប់ទល់នឹងការដំឡើងសាច់ដុំយោធារបស់ចិន និងប្រទេសប្រដាប់អាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ហើយនិងកោះតៃវ៉ាន់ គឺជាកោះគ្រប់គ្រងបែបប្រជាធិបតេយ្យដែលត្រូវបានចិនប្រកាសថាជាកោះផ្តាច់ខ្លួនរបស់ពួកគេ និងបំពាក់អាវុធដោយសហរដ្ឋអាមេរិក ។

លោក Chen Kuan-ting គឹជាតំណាងរាស្រ្តមួយរូបរបស់អាជ្ញាធរកោះតៃវ៉ាន់ ទទួលបន្ទុកកិច្ចការបរទេសរបស់សភា និងនៅគណៈកម្មការការពារជាតិ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ពួកយើងសង្ឃឹមថា ប្រតិបត្តិការនេះ ឆាប់បញ្ចប់ និងមានដែនកំណត់ ហើយធនធានអាចនឹងផ្លាស់ត្រឡប់មកកាន់អាស៊ីភ្លាមៗវិញ ។

លោក Chen និយាយថា ជម្លោះរយៈពេលយូរ អាចនឹងធ្វើឲ្យប៉ះពាល់ដល់ស្ថិរភាព និងសន្តិភាពនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយទីក្រុងតៃប៉ិ ត្រូវតែត្រៀមខ្លួនសម្រាប់ទីក្រុងប៉េកាំងបង្កើនការបង្ខិតបង្ខំ ស្របពេលដែលសហរដ្ឋអាមេរិកជាប់ដៃរវល់ធ្វើសង្រ្គាម ។

លោក Trump និយាយថា ប្រតិបត្តិការសហរដ្ឋអាមេរិកនៅតំបន់មជ្ឈិមបូព៌ា នឹងមានរយៈពេល ៤-៥សប្តាហ៍ ប៉ុន្តែអាចនឹងបន្តយូរជាងនេះ ។ លោកគ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping នាដំណាច់ខែនេះ បើទោះបីជាទីក្រុងប៉េកាំង នៅពុំទាន់បានបញ្ជាក់ដំណើរទស្សនកិច្ចនេះក៏ដោយ ។

ក្រៅពីការផ្លាស់ប្តូរការផ្តោតសំខាន់ផ្នែកនយោបាយសហរដ្ឋអាមេរិកចេញពីអាស៊ី ក្រុមមន្រ្តី និងក្រុមអ្នកជំនាញយោធា និយាយថា ជម្លោះរយៈពេលយូរនៅតំបន់មជ្ឈិមបូព៌ា អាចដកកងកម្លាំងជើងទឹកសហរដ្ឋអាមេរិកចេញពីតំបន់នេះ និងធ្វើឲ្យអស់គ្រាប់រំសេវដែលសម្ព័ន្ធមិត្តអាស៊ីពឹងផ្អែក ។

ខណៈពេលនោះដែរ នាវាផ្ទុកយន្តហោះចម្បាំងសហរដ្ឋអាមេរិកមួយគ្រឿងគត់ដែលដាក់ពង្រាយនៅអាស៊ី គឺនាវា USS George Washington បច្ចុប្បន្នកំពុងថែទាំនៅមូលដ្ឋានទ័ពរបស់ពួកគេ ស្ថិតក្នុងទីក្រុង Yokosuka ប្រទេសជប៉ុន ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        53
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        56
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        79

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm