របាយការណ៍៖ បារាំងនឹងបញ្ជូនប្រព័ន្ធប្រឆាំងយានដ្រូនទៅស៊ីប ក្រោយមូលដ្ឋានរបស់អង់គ្លេសត្រូវបានវាយប្រហារ

2026/03/04 01:22:58 am        54

ទីភ្នាក់ងារសារព័ត៌មានស៊ីប (CNA) ពាក់កណ្តាលផ្លូវការ នៅថ្ងៃអង្គារ (ទី៣ ខែមីនា ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា បារាំងមានគម្រោងបញ្ជូនប្រព័ន្ធប្រឆាំងមីស៊ីល និងប្រឆាំងយានដ្រូន ទៅកាន់ប្រទេសស៊ីប បន្ទាប់ពីមូលដ្ឋានទ័ពអាកាសអង់គ្លេសនៅលើកោះនេះ ត្រូវបានវាយប្រហារដោយយានដ្រូន។

របាយការណ៍របស់ CNA បានឲ្យដឹងថា ប្រទេសបារាំងនឹងបញ្ជូនប្រព័ន្ធប្រឆាំងមីស៊ីល និងប្រឆាំងយានដ្រូន ក៏ដូចជានាវាចម្បាំង ១គ្រឿង។ សារព័ត៌មាននេះបានឲ្យដឹងទៀតថា ប្រធានាធិបតីបារាំង លោក Emmanuel Macron បានជូនដំណឹងអំពីគោលបំណងនេះទៅកាន់ប្រធានាធិបតីស៊ីប លោក Nikos Christodoulides នៅព្រឹកថ្ងៃអង្គារនេះ។

ប្រភពមួយពីរដ្ឋាភិបាលស៊ីប ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ពីរបាយការណ៍នេះ។ ក្រសួងការពារជាតិបារាំងមិនបានឆ្លើយតបភ្លាមៗឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ។

ជំនួយរបស់បារាំងដែលត្រូវបានរាយការណ៍ទៅកាន់កោះនេះ បានកើតឡើងបន្ទាប់ពីការផ្តល់ជំនួយរបស់ប្រទេសក្រិក ប៉ុន្មានម៉ោងបន្ទាប់ពី RAF Akrotiri ដែលជាមូលដ្ឋានអធិបតេយ្យភាពរបស់អង់គ្លេស ត្រូវបានកំណត់គោលដៅក្នុងឧប្បត្តិហេតុយានដ្រូនចំនួន ២លើកដាច់ដោយឡែកពីគ្នា កាលពីថ្ងៃចន្ទ។

ក្នុងករណីដំបូង យានដ្រូន Shahed ដែលផលិតនៅអ៊ីរ៉ង់ បានធ្លាក់ចូលទៅក្នុងផ្លូវរត់របស់មូលដ្ឋាននេះ ដែលបណ្តាលឲ្យមានការខូចខាតតិចតួច។ ប៉ុន្មានម៉ោងក្រោយមក យានដ្រូន ២គ្រឿងផ្សេងទៀត ត្រូវបានស្ទាក់ចាប់បាន។ មន្ត្រីជាន់ខ្ពស់ស៊ីប និយាយថា ការវាយប្រហារនេះត្រូវបានធ្វើឡើងដោយយានដ្រូន Shahed របស់អ៊ីរ៉ង់ ដែលទំនងជាបាញ់ដោយក្រុមសកម្មប្រយុទ្ធហេបូឡាគាំទ្រដោយអ៊ីរ៉ង់ ពីប្រទេសលីបង់៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        15
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        34
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        29

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm