លោក Zelenskyy៖ ជម្លោះអ៊ីរ៉ង់រយៈពេលវែង នឹងប៉ះពាល់ដល់ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន

2026/03/04 01:35:43 am        69

លោកប្រធានាធិបតី Volodymyr Zelensky បានលើកឡើងថា សង្គ្រាមអូសបន្លាយ នៅតំបន់មជ្ឈិមបូព៌ា អាចកាត់បន្ថយលទ្ធភាពទទួលបានប្រព័ន្ធការពារដែនអាកាស សម្រាប់ប្រទេសអ៊ុយក្រែន ដោយទទួលស្គាល់ពីផលប៉ះពាល់ដែលអាចកើតមានពីយុទ្ធនាការទម្លាក់គ្រាប់បែកដឹកនាំដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ង់។

ទីក្រុងវ៉ាស៊ីនតោន ស្ទើរតែបញ្ឈប់ផ្តល់ជំនួយយោធាដល់ទីក្រុងគីវ ចាប់តាំងពីប្រធានាធិបតី លោក Donald Trump បានវិលត្រឡប់ទៅគ្រប់គ្រងសេតវិមានវិញ នៅឆ្នាំ២០២៥ ប៉ុន្តែសហរដ្ឋអាមេរិកនៅតែបន្តលក់អាវុធដែលផ្តល់ហិរញ្ញប្បទានដោយសម្ព័ន្ធមិត្តរបស់អ៊ុយក្រែន ភាគច្រើនពីអឺរ៉ុប។

លោក Zelensky បាននិយាយថា លោកបានពិភាក្សាអំពីជំនួយយោធាជាមួយអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កាលពីព្រឹកថ្ងៃចន្ទ (ទី២ ខែមីនា ឆ្នាំ២០២៦) ហើយនឹងពិភាក្សាបញ្ហានេះ ជាមួយរដ្ឋធានីផ្សេងទៀត។ លោកបានបញ្ជាក់ថា ជំនួយពីសម្ព័ន្ធមិត្តកំពុងដំណើរការដូចធម្មតា សម្រាប់ពេលនេះ។

នៅក្នុងចម្លើយថតទុកដែលត្រូវបានបង្ហោះនៅលើកម្មវិធីជជែកតាម Whatsapp ជាមួយអ្នកសារព័ត៌មាន នៅថ្ងៃទី២ ខែមីនានោះ លោក Zelensky បានលើកឡើងថា៖ «ការដឹកជញ្ជូនការផ្គត់ផ្គង់ដែលយើងពឹងផ្អែកលើ មិនបានធ្លាក់ចុះនោះទេ។ តែយ៉ាងណាក្ដី ប្រសិនបើប្រតិបត្តិការយោធា នៅមជ្ឈិមបូព៌ា ត្រូវបានអូសបន្លាយនោះ វានឹងជះឥទ្ធិពលដល់ការផ្គត់ផ្គង់យ៉ាងប្រាកដ»។

គួរបញ្ជាក់ថា ការវាយប្រហារលើអ៊ីរ៉ង់ បានកើតឡើងនៅក្នុងពេលវេលាដ៏លំបាកមួយ សម្រាប់ការចរចា ដើម្បីបញ្ចប់ការឈ្លានពានរយៈពេល ៤ឆ្នាំរបស់រុស្ស៊ី ខណៈដែលគណៈប្រតិភូ សម្រាប់ការចរចាសន្តិភាពដែលសម្របសម្រួលដោយសហរដ្ឋអាមេរិ កត្រូវបានកំណត់ឲ្យជួបគ្នា នៅទីក្រុង Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម សម្រាប់ការចរចាត្រីភាគីជុំមួយទៀត៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm