អ្នកជំនាញ៖ សង្រ្គាមអ៊ីរ៉ង់ ជំរុញឲ្យវិបត្តិឧស្ម័នធម្មជាតិរាវ LNG ធ្លាក់ទៅក្នុងយុគសម័យមិនធ្លាប់មានពីមុនមក

2026/03/04 01:38:01 am        83

អ្នកជំនាញជប៉ុនខាងឧស្ម័នធម្មជាតិរាវ(LNG)និយាយនៅថ្ងៃអង្គារនេះថា វិបត្តិឧស្ម័ន LNG នឹងធ្លាក់ចូលទៅក្នុងយុគសម័យមិនធ្លាប់មានពីមុនមក ស្របពេលដែលជម្លោះសហរដ្ឋអាមេរិក-អ៊ីរ៉ង់ កាន់តែតានតឹងខ្លាំង ក្រោយទីក្រុងតេអេរ៉ង់ មានគោលដៅវាយប្រហារនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz ។

អ៊ីរ៉ង់បានប្រកាសថា ច្រកសមុទ្រ Hormuz ត្រូវបានបិទ កាលពីថ្ងៃចន្ទ ហើយពួកគេបានគំរាមវាយប្រហារនាវាណាមួយ ដែលព្យាយាមឆ្លងកាត់ចំណុចបិទខ្ទប់ជាយុទ្ធសាស្ត្រមួយនេះ ខណៈដែលយោធាអាមេរិក បានឲ្យដឹងថា សមាជិកយោធាអាមេរិកចំនួន ៦នាក់ បានបាត់បង់ជីវិត អំឡុងជម្លោះដែលកំពុងកើនឡើងជាមួយអ៊ីរ៉ង់ ។

លោក Go Katayama គឺជាអ្នកវិភាគទស្សនទានចម្បងនៅក្រុមហ៊ុន Kepler និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ច្រកសមុទ្រ Hormuz ដែលរួមបញ្ជូលការផ្គត់ផ្គង់ពីកាតា និងអារ៉ាប់រួម ស្មើនឹងប្រហែល ២០ភាគរយនៃការផ្គត់ផ្គង់ឧស្ម័ន LNG សកល ។ ពួកយើងកំពុងខិតជិតចូលក្នុងយុគសម័យមិនធ្លាប់មានពីមុនមក យុគសម័យធំជាងការយល់ឃើញរបស់លោក ធំជាងអ្វីដែលពួកយើងបានមើលឃើញនៅក្នុងវិបត្តិអ៊ុយក្រែន-រុស្ស៊ី ។

យោងតាមការអះអាងរបស់អ្នកវិភាគរូបនេះ បានឲ្យដឹងថា នៅក្នុងសេណារីយ៉ូ ជាទីដែលការផ្អាកច្រកដឹកទំនិញនឹងបន្តរហូតដល់រយៈពេល ១ឆ្នាំ នឹងមានការបំផ្លិចបំផ្លាញតម្រូវការ ជាពិសេសធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាច្រើនដូចជាប្រទេសប៉ាគីស្ថាន ដែលទួលបានឧស្ម័ន LNG ប្រហែល ៩៩ភាគរយពីកាតា ។

លោកបន្តថា ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី នឹងចាប់ផ្តើមងាកមកប្រើប្រាស់ប្រេងជំនួសវិញ សម្រាប់ថាមពល ។ ប្រទេសនៅអាស៊ីរួមទាំងជប៉ុន ត្រូវប្រកួតប្រជែងគ្នាដណ្តើមទំនិញមិនមែនជារបស់កាតា និងអារ៉ាប់រួម ដែលជាទំនិញមកពីសហរដ្ឋអាមេរិក អូស្រ្តាលី ឬទំនិញអាត្លង់ទិកមកពីអាហ្វ្រិកខាងលិច ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm