អ៊ីស្រាអែលនិយាយថា ពួកគេបានបើកការវាយប្រហារថ្មីលើបរិវេណថ្នាក់ដឹកនាំអ៊ីរ៉ង់ ស្ថិតក្នុងទីក្រុងតេអេរ៉ង់ រួមទាំងការិយាល័យប្រធានាធិបតីផងដែរ ។
អ្នកធ្វើសេចក្តីរាយការណ៍ម្នាក់នៅអ៊ីរ៉ង់និយាយថា រាល់ទីកន្លែងនៅក្នុងទីក្រុងតេអេរ៉ង់ រងការវាយប្រហារចាប់តាំងពីថ្ងៃសៅរ៍រហូតមក ។
ក្រុមអឌ្ឍចន្ទក្រហមនិយាយថា ចំនួនមនុស្សសរុប ត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រហាររបស់សហរដ្ឋអាមេរិក-អ៊ីស្រាអែលចាប់ផ្តើម បានកើនឡើងដល់ ៧៨៧នាក់ ។
នៅក្នុងប្រទេសអ៊ីស្រាអែលវិញ រដ្ឋមន្រ្តីក្រសួងការពារជាតិ និយាយថា ទាហានជើងគោក នឹងរុលចូល ហើយនិងរឹបអូតំបន់យុទ្ធសាស្រ្តបន្ថែមទៀតនៅប្រទេសលីបង់ ដើម្បីបញ្ឈប់ការវាយប្រហាររបស់ក្រុមហេសបូឡា ។
ដោយឡែក ទីផ្សារអន្តរជាតិវិញ តម្លៃប្រេង និងឧស្ម័ន ចាប់ផ្តើមហក់ឡើងខ្ពស់ ហើយតម្លៃភាគហ៊ុនវិញ ដំាក្បាលចុះ ស្របពេលដែលសង្រ្គាមសហរដ្ឋអាមេរិក-អ៊ីស្រាអែល ជាមួយអ៊ីរ៉ង់កាន់តែរីកធំ ៕