អង្គការសហប្រជាជាតិ(UN) បានព្រមាននៅថ្ងៃអង្គារនេះថា បាតុភូតអាកាសធាតុក្តៅខ្លាំងអែល នីញ៉ូ អាចនឹងវិលត្រឡប់មកវិញនៅពេលក្រោយ ក្នុងឆ្នាំនេះ ពេលដែលបាតុភូតត្រជាក់ឡា នីញ៉ូ ចេញទៅបាត់ ។
អង្គការឧតុនិយមពិភពលោក(WMO)របស់ UN បាននិយាយថា បាតុភូតបច្ចុប្បន្នឡា នីញ៉ូ ត្រូវបានគេរំពឹងថា នឹងត្រួសត្រាយផ្លូវចំពោះស្ថានភាពអព្យាក្រឹត ដែលក្រោយមកនឹងនាំឆ្ពោះទៅកាន់បាតុភូតអាកាសធាតុក្តៅខ្លាំងអែល នីញ៉ូ មុនដំណាច់ឆ្នាំ ២០២៦នេះ ។
បាតុភូតឡា នីញ៉ូ តាមធម្មតាបង្កើតបានបាតុភូមិអាកាសធាតុដែលធ្វើឲ្យសីតុណ្ហភាពផ្ទៃផែនដីត្រជាក់នៅតំបន់អេក្វាទ័រភាគកណ្តាល និងភាគខាងកើតមហាសមុទ្រប៉ាស៊ីហ្វិក ។ វានាំមកជាមួយបម្រែបម្រួលខ្យល់បក់ សម្ពាធខ្យល់ និងភ្លៀងធ្លាក់ ។.
អង្គការ WMO និយាយថា មាននូវឱកាស ៦០ភាគរយនៃស្ថានភាពអព្យាក្រឹត អំឡុងរយៈពេល ៣ខែ ចាប់ពីខែមីនា ដល់ខែឧសភា ក្នុងនោះ ៣០ភាគរយ ឱកាសនៃស្ថានភាពអាកាសធាតុឡា នីញ៉ូ និង ១០ភាគរយ ឱកាសនៃស្ថានភាពអាកាសធាតុអែល នីញ៉ូ ។
មាននូវឱកាស ៧០ភាគរយនៃស្ថានភាពអព្យាក្រឹត អំឡុងខែមេសា-មិថុនា ។ ក្នុងខែ ឧសភា-កក្កដា ឱកាសអាកាសធាតុអព្យាក្រឹត ធ្លាក់ចុះមកនៅត្រឹម ៦០ភាគរយវិញ ក្នុងនោះឱកាសនៃស្ថានភាពអាកាសធាតុអែល នីញ៉ូ មានចំនួន ៤០ភាគរយ ៕